ចាស់តែអាយុ Boom Panadda នៅអាចពង្វក់បេះដូងហ្វេនបាន ក្នុងឈុតប៊ីគីនី ស៊ីចស៊ីមិនណយទេ

ថៃ៖ អ្នកណាមិនស្គាល់ អ្នកស្រី Boom Panadda ជាតារាសម្ដែង និងពិធីការិនីល្បីឈ្មោះប្រចាំប្រទេសថៃ បច្ចុប្បន្នតារាស្រីរូបនេះមានវ័យ ៤៤ឆ្នាំហើយ តែរូបសម្ផស្ស នៅតែចាំក្មេងជាងវ័យ មិនចាញ់កាលពី ២០ឆ្នាំមុនប៉ុន្មានទេ។

លើសពីនេះ បើទោះបី មានវ័យច្រើនបន្តិចមែន តែតារាស្រីរូបនេះ នៅតែស្រស់ស្អាត ជាពិសេស ការលេងខ្លួនរបស់នាង ក៏ធម្មតាដែរ ដោយស្ទាយ៍នីមួយៗ ដែលនាងបានតុបតែង គឺលេចធ្លោគ្រប់ពេល។ មិនតែប៉ុណ្ណោះ Boom Panadda ក៏ចូលចិត្តបង្អួតរាង ជាមួយឈុតស៊ិចស៊ី បង្ហាញសាច់ខ្ចីផងដែរ។

ដោយឡែក ថ្មីៗនេះ រូបភាព Boom Panadda ទៅលេងសមុទ្រ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មើលស្ទើរតែភ្លឹកស្មារតី ដោយអ្នកស្រីបានស្លៀកឈុតប៊ីគីនី បង្ហាញរាងយ៉ាងទាក់ទាញ គួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។

តាមរយៈរូបភាពនោះដែរ បានបង្ហាញយ៉ាងច្បាស់ថា ទោះវ័យកាន់តែជ្រេ តែរូបរាង នៅតែស្រលូនស្អាត ស្បែកតឹងណែន មិនចាញ់ក្រមុំប៉ុន្មានឡើយ ហើយរូបភាពទាំងនេះ មើលទៅពិធីការិនីរូបនេះ ពិតជាមានភាពស្រស់ស្រាយ ស៊ីជាមួយបរិយាយកាស ទឹករលកសមុទ្រ នារដូវក្ដៅខ្លាំងណាស់៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply