សត្វស្លាបទាំងហ្វូង ប្តូរទ្រនំហើរចេញពីកម្ពុជាទៅប្រទេសថៃ ព្រោះហេតុផលមួយនេះ!

មានរូបភាពសត្វទាំងហ្វូង ត្រូវបាន Ayuwat Nature Photography បានបង្ហាញថា វាកំពុងមានវត្តមានយ៉ាងច្រើន និង កំពុងរកស៊ី នៅតាមដងទន្លេយ៉ាងធំ នៅក្នុងប្រទេសថៃ ។ វត្តមានហ្វូងសត្វស្លាប ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ Ayuwat Nature Photography បានធ្វើការពិពណ៌នាថា ខ្ញុំពិតជារីករាយណាស់ ដែលបានជួបហ្វូងសត្វ ដ៏ធំមួយនេះ យ៉ាងហោចណាស់ក៏មានបក្សីចំនួន ១ ២០០ ក្បាលកំពុងស៊ីចំណីនៅតាមប្រឡាយមួយ និង នៅក្បែរប៉ាក់ថាល ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Phearun Birds ដែលគេស្គាល់ថាជារបស់លោក ស៊ុំ ភារុណ អ្នកអភិរក្សរបស់អង្គការ WCSនោះ បានសរសេរថា «ពួកគេកាន់តែច្រើនបានទៅដល់ថៃហើយ ខណៈ ដែលតំបន់ទំនាប និង ព្រៃលិចទឹករបស់យើងកំពុងតែរងការបំផ្លិចបំផ្លាញជាទំងន់ ។ ភ្លើងឆេះព្រៃលិចទឹក បំផ្លាញបន្ទាយពងកូនរាល់ឆ្នាំ តំបន់ដីសើមរងការទន្ទ្រានមិនឈប់ឈរ»

Leave a Reply