អស់ការអត់ធ្មត់ Dwayne (The Rock) តួអង្គ «Fast And Furious» ស្រែកក្តែងៗថា Donal Trum ជាមេដឹកនាំកំសាក (មានវីដេអូ)

ក្រោយពីមានភាពចលាចលកាន់តែខ្លាំងក្លាឡើងនៅសហរដ្ឋអាមេរិក ក្នុងចលនាទាមទាររកយុត្តិធម៌នៃការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd បានធ្វើឲ្យតារាសម្តែងក្នុងខ្សែភាពយន្ត «Fast And Furious» បានស្រែកនៅក្នុងវីដេអូថា «ប្រធានាធិបតេយ្យ Donal Trum គឺជាបុគ្គលកំសាក»

នៅក្នុងវីដេអូ ដែលបានបង្ហោះនៅក្នុងគណនី Instagram Dwayne «The Rock» Johnson បានលើកឡើងថា «នៅពេលដែលប្រទេសកំពុងតែជួបបញ្ហាចលាចលយ៉ាងនេះ តើមេដឹកនាំរបស់អាមេរិករូបនេះ ពេលនេះនៅទីណា? ពេលដែលមនុស្សជាច្រើនកំពុងមានការឈឺចាប់ លុតជង្គង់ហាលក្តៅ ហាលភ្លៀង ក៏ព្រោះតែការទាមទាររកយុត្តិធម៌នៃចលនា Black Lives Matter ហើយមេដឹកនាំរបស់ខ្លួនហាក់គ្មានភាពអាណិតអាសូរ និង អើពើសោះ»

Dwayne ក៏បានបង្ហាញពីការអាក់អន់ចិត្ត និង បាត់បង់ភាពជឿជាក់យ៉ាងខ្លាំងដល់ប្រធានាធិបតេយ្យរបស់ខ្លួន បន្ទាប់ពី Donal Trum តែងតែប្រើពាក្យថា ព្រួយបារម្ភដល់ប្រជាជន ប៉ុន្តែមកដល់ពេលនេះមិនឃើញមានវត្តមានរបស់លោកមកដោះស្រាយ ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply