មានកូនហើយមិនមែនជាឧបសគ្គ Chompoo កាន់តែហ៊ានបញ្ចេញលើសដើម

ថៃ៖ បច្ចុប្បន្ននេះ តារាស្រីជួរមុខ ប្រចាំប្រទេសថៃ Chompoo Araya នៅតែមានរូបសម្ផស្សផូរផង់ ក្មេងជាងវ័យ បើទោះបីនាងមានកូន ២នាក់រួចហើយក៏ដោយ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏អាចឈានជើង ចូលក្នុងកម្មវិធីធំៗលំដាប់ថ្នាក់អន្តរជាតិទៀតផង មិនចាញ់ក្មេងៗស្រករក្រោយនោះទេ។

យ៉ាងណាមិញ Chompoo ជាតារាស្រីមួយរូប ត្រូវបានគេដឹងថាចូលចិត្ត និង និយមប្រើប្រាស់របស់ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃខ្លាំងណាស់។ ជាពិសេស រាល់សម្លៀកដែលនាងបានស្លៀកគឺ មានតម្លៃមិនក្រោមពាន់ដុល្លារឡើយ ហើយនាងក៏ជាតារាស្រី ពូកែរៀបចំខ្លួន បានយ៉ាងស្រស់ស្អាត និងលេចធ្លោគ្រប់ពេលតែម្ដង។

ក្នុងនោះដែរ យើងក៏ឃើញតារាស្រីរូបនេះ ​តែងតែស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីគួរឲ្យទាក់ទាញ តែថ្មីៗនេះ នាងកាន់តែធ្វើឲ្យហ្វេនៗជ្រួលជ្រើមជាមួយឈុតថ្មី បង្ហាញសាច់ខ្នងសខ្ចី និង ចង្កេះតូច មិនចាញ់កាលនៅក្រមុំឡើយ។

ដហើយរូបភាពថ្មីដែលនាងបានបង្ហោះ ឃើញថា Chompoo កាន់តែស្រស់ស្អាត ជាពិសេស នាងនៅតែអាចថែរក្សារូបរាងយ៉ាងស្រឡូនស្អាតដដែល ទោះបីមានកូនពីរហើយក៏ដោយ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply