ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុគន្ធ និសា នៅតែទទួលបានការគាំទ្រយ៉ាងពេញទីហឹង ពីទស្សនិកជន ជាមួយនឹងសម្លេងដ៏ពីរោះ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ផងដែរ។
ជាពិសេស ចាប់តាំងពីរៀបការ មានស្វាមីរួចមក ជីវិតរបស់នាង កាន់តែមានសុភមង្គល ក្ដីសុខ និងមានភាពកក់ក្ដៅពីក្រុមគ្រួសារ ថែមទៀតផង។ យ៉ាងណាមិញ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង បានបង្ហោះសារព្រមទាំងរូបភាពមួយចំនួន ដែលអ្នកនាងផ្ទាល់បានជួបទុក្ខធំ ដោយលោកយាយរបស់អ្នកនាង បានទទួលមរណភាពទៅហើយ។
ក្នុងនោះដែរ អ្នកនាង សុគន្ធ និសា បានសរសេររៀបរាប់ថា៖ ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ ប្រៀបដូចជាសុបិន្ត ទៅកន្លែងដែលមិនបានគិតថាទៅ កន្លែងដែលមិនចង់ទៅ បែរជាត្រូវទៅដល់ ការគិតវាមិនដូចការពិត គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកើតឡើងចំពោះយើងឡើយ តែបញ្ហាគឺមានចំពោះយើងជារៀងរហូត មានសុខក៏មានទុក្ខ តែគ្រប់គ្នាមើលមិនឃើញភាពស្ងប់ តែភាពស្ងប់នៅជាមួយយើងរហូត អ្វីៗគឺតាមដំណើរធម្មជាតិ (សូមវិញ្ញាណខ័ន្តរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ)។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញនាង បង្ហោះសារដ៏ក្រៀមក្រំបែបនេះហើយ ហ្វេនៗជាច្រើន បានមកចូលរួមលើកទឹកចិត្ត ក៏ដូចជា ផ្ញើសាររំលែកទុក្ខដល់នាង គ្រប់ៗគ្នា ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
