គួរឲ្យសរសើរ! ពេលឃើញស៊ឹម សូលីកា សរសើរចរិតភរិយាក្រោយ របស់អតីតស្វាមីនាង​ ដែលទើបសម្រាលកូន

ភ្នំពេញ៖ ជាការពិត ភាគតិចណាស់ ដែលគូស្វាមីភរិយា លែងលះគ្នាហើយ អាចត្រូវរ៉ូវគ្នាជាធម្មតាវិញ រហូតមានខ្លះ ក្លាយជាសត្រូវ ស៊ីសាច់ហុតឈាមគ្នាទៀតផង ស្អប់គ្នាហៅលែងលឺក៏មានដែរ តែនៅក្នុងនោះ ក៏មានមនុស្សមួយចំនួនតូច បានរាប់អានគ្នាដូចដើម។

តួយ៉ាង ដូចជាអតីតពិធីការិនី និងតារាសម្តែងស្រី អ្នកនាង ស៊ឹម សូលីកា​ បានធ្វើឲ្យគេឯងសរសើរ ីពីទឹកចិត្តរបស់អ្នកនាង​ទៅលើ អតីតស្វាមី និងភរិយាក្រោយ ដោយមិនបានខ្វាយខ្វល់​ឬ ខឹងសម្បារ មើលមុខគ្នាមិនចំនោះទេ ដោយអ្នកនាង រាប់អានពួកគេ ដូចជាបងប្អូនទៀតផង។

ជាពិសេស រាល់មានកម្មវិធីនានា ពួកគេ តែងតែជួបជុំគ្នា ដូចជាគ្រួសារតែមួយ សប្បាយជាមួយគ្នា បើទោះបីជា អ្នកទាំងពីរ បានបែកបាក់គ្នាក៏ដោយចុះ តែមិត្តភាពនៅតែមានដដែល។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន ភរិយាក្រោយរបស់អតីតស្វាមីអ្នកនាង បានសម្រាលកូន ហើយអ្វីដែលគេស្ងើចអ្នកនាង ស៊ឹម សូលីកា នោះគឺអ្នកនាង​ បានទៅមើល និងសួរសុខទុក្ខ តាំងពីមុនពេលសម្រាលមកម្ល៉េះ ដែលបង្ហាញពីការស្រលាញ់ បារម្ភ ប្រៀបដូចជាបងប្អូន យ៉ាងដូច្នោះ។

ក្នុងនោះ អ្នកនាង ក៏បានបង្ហោះសារ អមជាមួយនឹង រូបអ្នកនាង និងអ្នកទាំង២ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មាននាទីមុននេះថា៖ ពួកគាត់ ស្លូតបូត ចិត្តធ្ងន់ តស៊ូ លះបង់ច្រើនណាស់ចំពោះខ្ញុំ
ពួកគាត់តែងតែនៅក្បែរខ្ញុំគ្រប់កាលៈទេសៈ ទោះបីខ្ញុំស្ថិតនៅក្នុងសភាពបែបណាក៏ដោយ ។
អំពើល្អមិនសាបសូន្យមែន ទេវតាបានផ្ដល់យុត្តិធម៌ដល់មនុស្សល្អ ស្មោះត្រង់
សុភមង្គលពិត

គួររំលឹកផងដែរថា អ្នកនាង ស៊ឹម សូលីកា និងអតីតស្វាមី បានបែកគ្នា ស្របច្បាប់ ដោយគ្មានអ្នកណាបង្ខិតបង្ខំ ឬក៏បែកឆ្វេង អ្នកណាក្បត់ផិត អ្នកណានោះដែរ ដោយសម្អាងហេតុផល គឺម្នាក់ៗ មិនអាចរស់នៅជាមួយគ្នាបានបន្តទៀតតែប៉ុណ្ណោះ ហើយពួកគេ ក៏មានក្រុមគ្រួសារផ្សេងៗគ្នា ចាប់តាំងពីពេលនោះមក៕

Leave a Reply