មើលប្ដីគេផង! មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាប្រុសស្អាតសង្ហានាងមិនយកភ្នែកមើល​ តែបែជាមកចាប់អារម្មណ៍ប្រុសកន្តឿម្នាក់នេះវិញ

វៀតណាម៖ នារីស្រស់ស្អាតជានជាតិវៀតម្នាក់ធ្លាប់បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសប្រុសៗមិនអស់ចិត្តជាមួយនាង និងគូស្នេហ៍របស់នាង ខណៈដែលរូបសម្រស់របស់នាងស្រស់ស្អាតផូផង់ដូចតារាម៉ូដែល ចំណែកគូស្នេហ៍ជាបុរសមិនសង្ហារូបរាងកន្តឿ (សម្ដីអ្នកលេងហ្វេសប៊ុក) មើលទៅមិនសមគ្នាឡើយ ។ សូមបញ្ជាក់ថា នារីស្រស់ស្អាតរូបនោះមានឈ្មោះ Minh Nguyet ចំណែកមិត្តប្រុសរបស់នាងមានឈ្មោះ Nguyen Anh Khoa ។


ចំពោះមតិចម្ងល់ទាំងនេះក៏ត្រូវបានបកស្រាយតាមរយៈពិធីមង្គល់ការរបស់នាង Minh Nguyet និងមិត្តប្រុស Nguyen Anh Khoa កាលពីឆ្នាំ ២០១៦ ដែលកាលនោះ នាងត្រូវបានទៅរៀបការនៅខាងកូនប្រុស នៅក្រុង Nam Dinh ទីរួមខេត្ត Nam Dinh ប្រទេសវៀតណាម ។


ពេលនោះហើយទើបម្នាក់ៗដក.ក ចំហមាត់ ព្រោះបានដឹងថាតាមពិតបុរសមិនសង្ហាឈ្មោះ Nguyen Anh Khoa ជាអ្នកជំនួញធំម្នាក់ ព្រទាំងជាម្ចាស់វិមាន Lan Khoa Khue ដែលជាលំនៅឋានដ៏ធំ និងស្អាតដាច់គេនៅទូទាំងខេត្ត Nam Dinh ហើយនៅថ្ងៃពិធីអាពាហ៍ពិពាហ៍នោះផងដែរនាង Minh Nguyet បានទទួលកាដូមង្កុដធ្វើអំពីមាសសុទ្ធពីម្ដាយក្មេករបស់នាងទៀតផង ។


បច្ចុប្បន្ននាង Minh Nguyet និងប្ដីរបស់នាង ដែលគេធ្លាប់តែនិយាយថាមិនសមគ្នានោះ បានរួមរស់ជាមួយគ្នាយ៉ាងកក់ក្ដៅនៅលើវិមាន Lan Khoa Khue ដោយបង្កើតកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ទៀតផង ហើយជីវិតរបស់នាងប្រៀបបាននិងម្ចាស់ក្សត្រីយ៉ាងដូច្នេះដែរ ៕
ប្រភព៖ webtintuc

Leave a Reply