ចិត្តល្អខ្លាំងណាស់ អ្នកនាង ទ្រី ដាណា ឆ្លងកាត់ស្ពានសេកុង ខេត្ដស្ទឹងត្រែង ក៏បានប្រទះឃើញលោកតា លោកយាយ ៣នាក់ ក៏ឈប់រថយន្ត ចុះសួរសុខទុក្ខ និងជូនថវិកាទៅពួកគាត់ ដោយក្នុងម្នាក់ទទួលបានចំនួន

បេីនិយាយពីអ្នកនាង ដាណា ទ្រី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបនូវទុក្ខលំបាកជាដើម។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា បានធ្វើដំណើរតាមផ្លូវ ឆ្លងកាត់ស្ពានសេកុង ខេត្ដស្ទឹងត្រែង ក៏បានប្រទះឃើញលោកតា លោកយាយចំនួន ៣នាក់ ប្រកបរបបរកសុីជាអ្នករើសអេតចាយ ក៏បានឈប់រថយន្ដ ចុះមកសួរសុខទុក្ខពួកគាត់តែម្ដង។

ក្រោយពីសួរសុខទុក្ខលោកតា លោកយាយរួចមក អ្នកនាង ទ្រី ដាណា ក៏បានជូនថវិកាទៅកាន់ពួកគាត់ ទាំង៣នាក់ ដោយក្នុងម្នាក់ ២០ដុល្លារ ទុកសម្រាប់គាត់ទិញគ្រឿងបរិភោគអាហារផងដែរ។ លោកស្រី ទ្រី ដាណា ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ជិះឡានហួសហេីយបកមកវិញ”។


សូមទស្សនាវីដេអូខាងក្រោម

Leave a Reply