គ្រាន់តែមានដំណឹងពរពោះភ្លាម កែវ ចាន់និមល ត្រូវបានក្រុមហ៊ុនទឹកដោះគោមួយកក់បាត់

អត់ខ្វល់ព័ត៌មានចចាមអារ៉ាមពីមួយថ្ងៃទៅមួយថ្ងៃពិធីការិនី កែវ ចាន់និមល កាន់តែទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន។ អ្វីដែលចាប់អារម្មណ៍គ្រាន់តែលេចលឺដំណឹងថាពិធីការិនីរូបនេះកំពុងពរ ពោះក៏មានការក្រុមហ៊ុនទឹកដោះគោមួយបានកក់នាងទុកបាត់ហើយ ។

បើតាមប្រភពដែលស្និទ្ធជាមួយនឹងពិធីការិនី កែវ ចាន់និមល បានឱ្យដឹងថាគ្រាន់តែពិធីការិនីរូបនេះមានដំណឹងល្អភ្លាមក៏មានក្រុមហ៊ុនទឹកដោះគោមួយជ្រើសនាងជាអ្នកតំណាងភ្លែតតែម្តង ។ ប្រភពនោះ បន្ថែម ថាក្នុងនោះ កែវ ចាន់និមល ក៏ទទួលបានតម្លៃខ្លួនខ្ពស់ផងដែរ ។

ទោះជា កែវ ចាន់និមល មិនទាន់ ប្រកាសជាចំហរក៏ដោយ តែហ្វេនៗជាច្រើនសុទ្ធតែរីករាយជាមួយដំណឹងល្អរបស់ពិធីការិនីរូបនេះ ។ ក្នុងនោះក៏មានហ្វេនៗខ្លះបានជូនពរឱ្យនាងបានកូនភ្លោះផងដែរ ។

ស្របពេលការងារសិល្បៈមិនសូវរវល់គេចាំបានថាមួយរយៈមុន កែវ ចាន់និមល បានទៅមន្ទីរពេទ្យមួយ ដើម្បីពិភាក្សាពីការយកសមាជិកបន្ថែម ។រំលងមិនបានប៉ុន្មានក៏មានការបង្ហើបថា កែវ ចាន់និមល បាន សម្រេចដូចបំណងហើយ ។

ចុងក្រោយនេះ កែវ ចាន់និមល តែងបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី និង កូនស្រីតាមរយៈការដើរលំហែរនៅតាមតំបន់កម្សាន្តនានានៅក្នុងស្រុកដែលមើលទៅពិតជាមានក្តីសុខតែម្តង ៕

Leave a Reply