ស្រស់ស្អាត! តារាស្រីល្បីជើងចាស់ កែវ​ កល្យាណ​ បង្ហាញរូបកូនស្រីនឹងកូនប្រុស ដែលមានម្នាក់ជាអ្នកស្នងតំណែង កំពុងមានប្រជាប្រិយភាព (មានរូបភាពច្រើន)

អ្នកស្រី កែវ កល្យាណ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតារាស្រីកាលពីជំនាន់ទសវត្សរិ៍ ៨០-៩០ ​​​​​​​​​​​​​​​​​​លោកស្រីមានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង តាមរយៈសម្តែងភាពយន្តជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចជារឿង «អ្នកស្នងមរតក» ជាដើម ដែលកាលណោះសម្តែងជាតួឯកស្រី​​​​​​​​​​​​​​​​​​​​​​​​។ បច្ចុប្បន្ននេះ លោកស្រីកំពុងរស់នៅក្នុងប្រទេសកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយកូនៗ។


ទោះវ័យកាន់កាន់តែចាស់បន្តិចក្ដី ​​​​​​​​​​​​​​​​​​ប៉ុន្តែលោកស្រី កែវ កល្យាណ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅតែមានភាពស្រស់ស្អាតដដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយសម្រាប់ការងារសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​លោកស្រីមិនទាន់បង្ហើបថា ​​​​​​​​​​​​​​​​​​​​​​​​នឹងចូលសម្តែងវិញ ឬយ៉ាងណាទេ។ ​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែអ្វីដែលសំខាន់ពេលនេះ លោកស្រី មានកូនស្រីម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​ជាអ្នកស្នងតំណែងពីម្តាយគឺកញ្ញា កែវ ឡាវីញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុងមានប្រជាប្រិយភាព ក្នុងវិស័យភាពយន្តភាគខ្មែរសព្វថ្ងៃនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​។


បើគិតមកដល់ឆ្នាំ២០២០នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង កែវ កល្យាណមានកូនចំនួន០២នាក់ហើយគឺស្រីមួយប្រុសមួយ។កូន​ស្រី​មានឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​ កែវ ឡាវីញ មានអាយុ ២០ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​និងកូន​ប្រុស មានឈ្មោះ កែវ រ៉ាញូ មានអាយុ១៣ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​


ដោយកាលពីថ្ងៃទី២១ ខែឩសភា​​​​​​​​​​​​​​ ឆ្នាំ២០២០នាពេលកន្លងទៅអ្នកនាង កែវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កល្យាណបានបង្ហោះរូបថតកូនប្រុសកូនស្រីរបស់គាត់ដោយភ្ជាប់មកជាមួយពាក្យមួយឃ្លាថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«បណ្តូលចិត្តរបស់ម៉ាក់ ទាំង2 »៕ សូមមើលរូបភាពក្រោមនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

Leave a Reply