ទឹកចិត្តល្អម្ល៉េះ! ស្អែកនេះជប៉ុនផ្ដល់ថវិកាជាង ៤០ លានដុល្លារជួយកម្ពុជាលើ ៣ វិស័យមិនឱ្យសងវិញទេ

នៅថ្ងៃទី០៥ ខែ មិថុនាឆ្នាំ ២០២០ វេលាម៉ោង ១៥:៣០ នៅទីស្ដី ការក្រសួងការបរ ទេស និង សហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯក ឧត្ដមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជានឹង អញ្ជើញ ចុះហត្ថលេខាលើលិខិត ប្ដូរសារស្ដីពី ការផ្ដល់ ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំ នួន ៤.៥០១ លានយ៉េន (ប្រមាណ ៤១,៤ លាន ដុល្លារ អាមេរិក) ។

សម្រាប់អនុវត្ត គម្រោងចំនួនបី ដូចខាងក្រោម៖
• អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លាន យ៉េន (ប្រមាណ ៣,២ លាន ដុល្លារអាមេរិក)

• ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣ លានយ៉េន (ប្រមាណ ១៩,៨ លានដុល្លារអាមេរិក) និង

• កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការ

ការពារ និងការឆ្លើយតបការរីករាល ដាលនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨,៤០លានដុល្លារអាមេរិក) ។

ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ៕

Leave a Reply