លោក ថាច់ សេដ្ឋា ៖«យើង នៅតែចាត់ទុកកម្ពុជាក្រោម ជាទឹកដីខ្មែរជាដរាប», បើគាំទ្រជួយស៊ែរបងប្អូន!

លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា បារាំងបានប្រគល់ទឹកដីកម្ពុជាទៅឲ្យវៀតណាមគ្រ ប់គ្រងដោយអត្តនោម័ត ហើយគ្មានការយល់ព្រមពីប្រជាជនខ្មែរឡើយ។ ក្នុងពិធីរម្លឹបខួប៧១ឆ្នាំនៃការបា ត់បង់អធិបតេយ្យភាពកម្ពុជាក្រោម ទៅវៀតណាម ដែលប្រារព្វឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក ថាច់ សេដ្ឋា ថ្លែងដូច្នេះថា៖ «ប្រជាពលរដ្ឋខ្មែរ ចាត់ទុកថា ការផ្ទេរនេះ គឺពុំបានត្រឹមត្រូវទៅតាមលក្ខណៈច្បាប់ ហើយជាការបំ ពានទាំងអ យុត្តិធម៌ ដែលយើងជាប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន ហើយនៅតែចាត់ទុកថា ទឹកដីកម្ពុជា គឺជាទឹកដីខ្មែរជាដរាប»។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង និងប្រធានាធិបតីបារាំងបានអនុម័តប្រគល់កម្ពុជាក្រោមដែលមាន២១ខេត្ត ទៅឲ្យវៀតណាមគ្រ ប់គ្រង។ កាលនោះ ប្រទេសកម្ពុជាស្ថិតក្រោមអាណានិ គមបារាំង។ មកដល់ពេលនេះ វា មានរយៈពេល៧១ឆ្នាំហើយ ដែលកម្ពុជាក្រោមស្ថិតក្រោមការគ្រ ប់គ្រងរបស់វៀតណាម។ ក្នុងពិធីរម្លឹកខួប៧១ឆ្នាំ លោក ថាច់ សេដ្ឋា ក៏បានបកស្រាយដែរ អំពីការនិយាយតៗគ្នាថា ទឹកដី ដែលបាត់បង់រយៈពេល១០០ឆ្នាំនឹងមិនមានសិទ្ធិទា មទារមកវិញ។ លោក ពន្យល់ថា គ្មានឯកសាច្បាប់អន្តរជាតិណាមួយ ចែងបែបនេះឡើយ។

ប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោមរូបនេះ អះ អាងថាតាមផ្លូវច្បាប់ កុំថាឡើយត្រឹម៧១ឆ្នាំ ទោះដល់១០០ឆ្នាំ ក៏កម្ពុជានៅតែទា មទារកម្ពុជាក្រោមមកវិញបានដែរ។ លោក សំអាងហេតុផលថា ទឹកដីកម្ពុជា មិនមែនកម្ពុជាបោះ បង់ចោលទេ ហើយក៏មិនមែនជាទឹកដី ដែលកម្ពុជាប្រគល់ឲ្យវៀតណាមដោយស្របច្បាប់តាមរយៈសន្ធិសញ្ញា កតិកាសញ្ញា ឬ កិច្ចព្រមព្រៀងណាមួយដែរ។

លោកស ង្កត់ធ្ងន់ថា៖«រដ្ឋាភិបាលខ្មែរ ទាំងព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ មិនដែលទទួលស្គាល់ការផ្ទេរនេះថាជាការស្របច្បាប់ទេ»។ លោក ប្រៀបធៀបថា បើមានបុគ្គលណាមួយរំ លោភយកដីរបស់អ្នកដទៃ ហើយរយៈ៥ឆ្នាំ ម្ចាស់ដីនោះមិនត វ៉ាឬបោះប ង់ចោលទើបបាត់បង់សិទ្ធិលើដីធ្លី តែបើនៅតវ៉ា គឺមិនបាត់សិទ្ធិទា មទារឡើយ ហើយអាជ្ញាយុកាលក្នុងកាទា មទារនៅតែមានជាដរាប ដូច្នេះបញ្ហាទឹកដីកម្ពុជាក្រោម ក៏ដូចគ្នាដែរ។

លោក ប្រាប់ប្រជាជនខ្មែរថា៖«កម្ពុជាក្រោម ខ្មែរក្រោម មិនដែលបោះប ង់ចោលម្តងណាទេ នៅតែទា មទារនៅតែនិយាយជាដរាបហើយយើងចាត់ទុកការត្រួ តត្រារបស់យួនគឺជាការត្រួតត្រាបែបអាណានិ គមមិនមែនត្រួ តត្រាបែបផ្ទេរទឹកដីរបស់ខ្មែរទៅឲ្យយួនទេ»៕ (ប្រភព៖ thmeythmey)

Leave a Reply