សង្វែកណាស់!បងប្រុសម្នាក់ ទើបភ្ជាប់ពាក្យបានតែ ២ថ្ងៃ បែររឿងអកុសលស្លា ប់ចោលគូដណ្ដឹង

ភ្ញាក់ផ្អើលជាខ្លាំងដោយនៅល្ងាចថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០មុននេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រ ន្ធ ត់មួយ រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់់ភ្លាមនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅមុខសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើឲ្យគ្រួសារសាច់ញាតិស្រែកទ្រហោយំ ទទួលយកស្ទើរពុំបាន។

ជាក់ស្តែង រឿងរ៉ាវដែលកាន់តែខ្លោចចិត្តជានេះទៅទៀតនោះគឺ បុរសដែលជាជនរងគ្រោះខាងលើ ទើបតែភ្ជាប់ពាក្យបានចំនួន ២ថ្ងៃប៉ុណ្ណោះ តែបែរជាត្រូវលាចាកលោកទៅចោលគូណ្ដឹងជារៀងរហូត។ យោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ «ថាន់ រ៉ាវ៉ុង »ដែលត្រូវជាមិត្តភក្តិបុរសរងគ្រោះបានសរសេររៀបរាប់ទាំងក្តីសោកស្ដាយថា៖

«ចូលរួមរំលែកទុក្ខដល់ក្រៀមក្រំ សម្លាញ់ឯងល្អណាស់ ឯងស្លូតណាស់ មិនគួណាមកជួបរឿងបែបនេះទេ ឯងទើបភ្ជាប់ពាក្យបាន ២ថ្ងៃទេ ថាចាំការឯងទៅ ហេតុអី»? ដោយឡែក នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ដដែលនេះ នារីដែលត្រូវជាគូដណ្ដឹងបុរសរងគ្រោះ មានគណនីហ្វេសប៊ុកឈ្មោះ« Rēn SrēyChēng »ទើបតែបង្ហាញអារម្មណ៍ផ្អែមល្ហែមមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានរឿងរ៉ាងអកុសលបែបនេះ ពិតជាឈឺចាប់ខ្លាំងណាស់។

ខាងក្រោមនេះជាសារផ្អែមល្ហែមទើបសរសេរនៅរសៀលថ្ងៃនេះម៉ោង ១២.៣៥នាទី មុនពេលគូណ្ដឹងមានគ្រោះថ្នាក់ចរាចរណ៍ពេលល្ងាច៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «រយៈពេលស្គាល់គ្នាជាង១ឆ្នាំ ត្រឹមអ្នកស្គាល់គ្នាធម្មតា ជាមិត្តយល់ចិត្តគ្នារយៈពេល ៦ខែ ២៥ថ្ងៃ ក៏ក្លាយទៅគូដណ្ដឹង ទោះស្គាល់គ្នារយៈពេលតិចក៏ពិតមែន តែបងគឺជាមនុស្សម្នាក់ ដែលព្យាយាមស្គាល់ពីអូន និងយល់ពីអូនច្រើនបំផុត តែអូនស្អប់បងរឿងម្យ៉ាង គឺបងជាមនុស្សដែលមិនចេះសន្យាមួយអូនទេ តែបងចូលចិត្តធ្វើឲ្យអូនឃើញនឹងភ្នែកម៉ង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណបង ដែលគ្រប់ពេលដែលឈ្លោះគ្នាបងមិនដែលទុកអូនចោល មិនធ្វើឲ្យអូនគិតច្រើន មិនដែលចង់ឈ្នះ មិនដែលប្រកាន់ខ្លួនថា បងជាអ្នកត្រូវឬក៏ខុលមិនដែលធ្វើអីឲ្យអូនមិនទុកចិត្ត ធ្វើអ្វីក៏ប្រាប់ជាមុន សម្រាប់អ្នកដទៃមើលមក បងជាមនុស្សបែបម៉េចអូនមិនដឹងទេ តែសម្រាប់អូន Okay អ្នកដែលស្រលាញ់យើងពិតប្រាកដ គឺជាអ្នកដែលដឹងគ្រប់យ៉ាងពីយើង ហើយក៏នៅតែស្រលាញ់យើងទៀត»៕ប្រភព៖FB

Leave a Reply