ដំណឹងល្អ! កម្ពុជា នឹងនាំចេញស្វាយស្រស់ទៅ ចិន ដោយផ្ទាល់​នៅពេលឆាប់ៗនេះ..

កម្ពុជានឹងចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់ នៅសប្ដាហ៍ក្រោយ។ បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់, ទីបំផុតភាគីទាំង២ បានសម្រេចជាលទ្ធផលហើយ ដោយការហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «នៅព្រឹកថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ក្រសួងនឹងរៀបចំចុះហត្ថលេខា លើពិធីសារជាផ្លូវការក្នុងការនាំស្វាយស្រស់ ទៅកានប្រទេសចិន»។ នេះជាជោគជ័យលើកទី២លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិន។ ក្រៅពីផ្លែស្វាយនេះ កម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ៕

Leave a Reply