កាន់តែជិតដល់ថ្ងៃសម្រាលអ្នកនាង សួស វីហ្សា កាន់តែបារម្ភរឿងមួយនេះខ្លាំង…

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបពី សួស វីសា បានរៀបការជាមួយតារាសម្ដែងថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពួកគេបានស្វែងយល់ចិត្តគ្នាជាង៥ឆ្នាំមក។

ក្រោយចាប់ដៃគ្នាជាគូស្នេហ៍មក វីសា បានប្រែប្រួលជីវភាពស្ទើរតែមិនគួរឲ្យជឿឡើយ ដូចជា នាងទិញបានផ្ទះវីឡាតម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីជីព ម៉ុង ផ្លូវជា សុផារ៉ា និងទិញរថយន្ដទំនើបជាច្រើនគ្រឿង ជិះឆ្លាស់គ្នា ដូចជា Lexus Lx570 Kuro2020,Lexus NX 200t និង Mazda ជាដើម។

មនុស្សជាច្រើនឆ្ងល់ថា ហេតុអីវីសា-ថមមី មានទ្រព្យកើនឡើងយ៉ាងឆាប់រហ័សបែបនេះ ប៉ុន្តែវីសា ធ្លាប់ថ្លែងសារថា ជីវិតយើងថ្ងៃនេះ និងថ្ងៃស្អែក គឺមិនដូចគ្នានោះទេ ហើយនាងចង់ធ្វើអ្វីដើម្បីឲ្យមនុស្សទាំងឡាយដែលធ្លាប់មើលងាយនាងពីមុនមកនោះ បានឃើញនូវអ្វីដែលនាងមានសព្វថ្ងៃនេះ។

សួស វីសា អតីតតារាចម្រៀងផលិតកម្ម Rock​បានឈរជើងនៅហង្សមាស ក្នុងចំណោមតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មនេះ ហើយមុនពពោះកូនដំបូង នាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ចង់បានតំណែងលេខ២ នៅហង្សមាស ដែលឈរបន្ទាប់ពីឱក សុគន្ធកញ្ញា។

ប៉ុន្ដែយ៉ាងណា តំណែងមួយនេះប្រហែលជាពិបាកបន្ដិចសម្រាប់វីសា ព្រោះថាការរៀបការមានប្ដី និងកូន១ ធ្វើឲ្យនាងអាចមានទីផ្សារចម្រៀងប្រែប្រួលខុសពីមុន​ដែលអាចប្រឈមចុះខ្សោយដូចតារាមួយចំនួនទៀត ដែលមានកូនប្ដីដែរ ហើយរឿងនេះ វីសា ក៏ធ្លាប់ទទួលស្គាល់ផងដែរថា គេមិនផុតពីការប៉ះពាល់នោះទេ។

ប៉ុន្តែវីហ្សា បញ្ជាក់ថា ក្រោយរៀបការរួច មិនពឹងលើអាជីពសិល្បៈទាំងស្រុងដូចមុនទៀតទេ ព្រោះនាងផ្ដោតលើការរកស៊ីធំ៣យ៉ាង គឺទី១. ផ្នែកអចលនអទ្រព្យ ទី២. Cosmetic និងទី៣. បើកហាងលក់សម្លៀកបំពាក់ ៕ប្រភព៖ហ្វេសប៊ុក

Leave a Reply