ភ្នំពេញ៖ អ្នកគ្រូបង្រៀនភាសាអង់គ្លេស នេះបើយោងតាមវីដេអូ MJQTV ដែលកញ្ញា គាន សុដាលីស បាននិយាយថា មានមនុស្សជាច្រើនបានចោទសួរថាហេតុអ្វីបាន ជាមកធ្វើជាគ្រូបង្រៀន ប្រាក់ខែក៏តិច ហើយហត់ខ្លាំងទៀតផង ។
កញ្ញាបានតបថា ព្រោះកញ្ញាមានឆន្ទៈចង់ក្លាយជាគ្រូបង្រៀន និងចង់ផ្លាស់ប្តូរផ្នត់គំណិត ហើយនិងដើម្បីចែករំលែកចំនេះដឹងដល់ ប្អូនៗដែលជាសិស្សជំនាន់ក្រោយ អោយបានភាពក្លាហានក្នុងការខិតខំរៀនសូត្រ ។ កញ្ញាបានបញ្ជាក់ទៀតថា ជីវិតជាគ្រូបង្រៀនត្រូវមានចិត្តអំណត់អត់ធ្មត់ និងមានចំណេះដឹងខ្ពស់ ។
កញ្ញាចង់អោយមនុស្សមួយចំនួនផ្លាស់ប្តូរការគិតបែបនេះ ព្រោះកញ្ញា គាន សុដាលីស ទទួលបានប្រាក់កម្រៃសមរម្យ ហើយកញ្ញាពិតជាមាន មោទនកភាពចំពោះខ្លួនឯងដែលមានអាយុតិច តែមានសិស្សដែលមានអាយុប្រហាក់ប្រហែល ហៅថា Teacher នេះជាកម្លាំងចិត្ត ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោមនេះ