ម៉ូតផ្ទះរបស់ Dj Tonhorm ទទួលបានការចាប់អារម្មណ៍ខ្លាំង ប្រណីតគួរឲ្យចង់រស់នៅ

ថៃ៖ តារាស្រីជនជាតិថៃ Dj Tonhorm ព្រមទាំងជាពិធីការិនីដ៏ល្បីឈ្មោះមួយរូប ដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាព ទេពកោសល្យនៅក្នុងការងារសិល្បៈបានយ៉ាងល្អ ម៉្យាងវិញទៀត នាងថែមទាំង មានមុខជំនួញឯកជន ផងដែរ។

ជាពិសេស ដោយសារតែមានការខិតខំប្រឹងប្រែងបែបនេះ បានធ្វើឲ្យនាង អាចសន្សំលុយសាងសង់ផ្ទះ ដ៏ប្រណីតបានជោគជ័យ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាព ព្រមទាំងគំរូម៉ូតផ្ទះដ៏ស្រស់ស្អាតរបស់នាង ផងដែរ ។

នៅក្នុងនោះដែរ ផ្ទះរបស់នាង គឺជាផ្ទះពីរជាន់ ដែលត្រូវបានតុបតែងតាមបែបអឺរ៉ុប ព្រមទាំងព័ទ្ធជុំវិញដោយអាងហែលទឹកខាងក្រៅ មួយនៅចំកណ្តាល ។ ម៉្យាងវិញទៀត ផ្ទះវីឡា មួយនេះ ត្រូវបានតុបតែងដោយជញ្ជាំងកញ្ចក់ ដើម្បីឱ្យមានពន្លឺចូលគ្រប់គ្រាន់ ធ្វើឱ្យផ្ទៃខាងក្នុងមាន ស្រស់ថ្លា ស្រស់ស្អាត ទាំងពេលថ្ងៃនិងពេលយប់ មិនត្រឹមតែប៉ុណ្ណោះ នៅផ្នែកខាងក្នុង ពិតជាមានការរៀបចំ និងតុបតែងយ៉ាងប្រណីត គ្រប់ជ្រុងជ្រោយទាំងអស់ ។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ អាចនិយាយបានថា គឺជាផ្ទះដ៏ល្អប្រណីតមួយ ក្នុងចំណោមផ្ទះរបស់តារាល្បីៗជាច្រើនទៀត ជាពិសេស ក៏បានធ្វើឲ្យហ្វេនៗជាច្រើន ដែលបានឃើញរួចហើយ ពិតជាសរសើរមិនដាច់ពីមាត់ ផ្ទះដ៏ស្រស់ស្អាតមួយនេះ គ្រប់ៗគ្នា ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply