សុខ ពិសី ហ៊ានដាក់ទ្រព្យសម្បត្តិទាំងអស់ ផ្ទះ លុយ ឡាន បើសិនធ្លាប់វះកាត់ថ្គាមពិតមែន(មានវីដេអូ)

គ្រាប់ពេជ្រដ៏សំខាន់របស់ផលិតកម្មសាន់ដេ តារាចម្រៀង សុខ ពិសី កន្លងមក មានព័ត៌មានលេចឮជាច្រើនរាប់មិនអស់ទាក់ទងនឹងការវះកាត់កែសម្ផស្ស កាត់ថ្គាម តខ្ទង់ច្រមុំ ជាដើម ព្រោះមានការលើកឡើងជាច្រើនថា សម្រស់របស់តារាស្រីរូបនេះខុសគ្នាឆ្ងាយស្រឡះ បើប្រៀបធៀបនឹងទម្រង់មុខមាត់កាលពីនាងទើបប្រឡូកសិល្បៈដំបូងៗ ។


ទាក់ទងនឹងពាក្យចចាមអារ៉ាមមិនចេះចប់មិនចេះហើយនេះ សុខ ពិសី ហត់ចិត្តខ្លាំងពេក នាងក៏បាននិយាយបានរយៈវីដេអូឡាយមួយក្នុងន័យហ៊ានភ្នាល់ដាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ មិនថាផ្ទះ លុយក្នុងគណនីធនាគារ ឬឡាននោះទេ បើសិនជាពេទ្យពិនិត្យឃើញថា នាងពិតជាបានវះកាត់ថ្គាមពិតមែន ។


តែផ្ទុយទៅវិញ បើនាងមិនបានវះកាត់ថ្គាមទេ សុខ ពិសី សូមឱ្យអ្នកដែលថាឱ្យនាងនោះ យកទ្រព្យសម្បត្តិរបស់គេទាំងអស់ប្រគល់ឱ្យនាងដើម្បីឱ្យនាងយកទៅជួយចាស់ជរា និង បងប្អូនប្រជាពលរដ្ឋខ្វះខាត ។ តែក្នុងនោះ សុខ ពិសី ក៏បានបញ្ជាក់ទទួលស្គាល់ថា ច្រមុះរបស់នាងពិតជាបានវះកាត់តឆ្អឹងពិតមែន ដោយសារមូលហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីលើកមុន ៕

Leave a Reply