ព្រលានយន្តហោះថ្មី លំដាប់អន្តរជាតិធំបំផុតនៅក្រុងតាខ្មៅ ចាប់ផ្ដើមរំលេចរូបរាងបណ្ដើរៗហើយ

ព្រលានយន្តហោះអន្តរជាតិលំដាប់អន្តរជាតិថ្មីមួយទៀតរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និង ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ និងស្រុកបាទី​ ខេត្តតាកែវ ចេញជារូបរាងបណ្តើរៗ ។

នៅថ្ងៃទី​០៣ ខែមិថុនា​​ ឆ្នាំ២០២០​ ឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានចាប់ផ្ដើមបុកគ្រឹះ និងមានគ្រឿងចក្ររាប់សិបគ្រឿង កំពុងដំណើរការសាងសង់យ៉ាងមមាញឹកបំផុត ។

គួរឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១៥០០លានដុល្លារអាមេ​រិកក្រុមហ៊ុនវិនិយោគដោយក្រុមហ៊ុន OCIC និង ក្រុមហ៊ុនចិន លើផ្ទៃដីទំហំ២៦០០ហិកតា និង បានបង្កើតក្រុមហ៊ុនមួយរួមគ្នា Cambodia Airport Investment ៕

Leave a Reply