កម្ពុជាខ្លាំងមែន! នាំចេញដំឡូងមី ស្វាយចន្ទី ពោត ចេក ស្វាយ និងម្រេច បាន១.៤លានតោន នៅ៥ខែដំបូងឆ្នាំនេះ !

រយៈពេល៥ខែដំបូង ឆ្នាំ២០២០នេះ ក្រៅពីនាំចេញអង្ករ និងស្រូវ កម្ពុជាបាននាំចេញដំឡូងមីក្រៀម ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ និងម្រេច បានប្រមាណ១.៤លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈ Facebook ផ្លូវការរបស់ខ្លួនបានបង្ហោះរបាយការណ៍ នៃលទ្ធផលការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាល នៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖ ១៖ ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦ ២៩០ តោន កើនឡើងប្រមាណ ៨៨ ២៩០ តោន ស្មើនឹង ៩.៧២% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨ ០០០ តោនប៉ុណ្ណោះ។

២៖ ម្សៅដំឡូងមីនាំចេញបាន ១០ ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧.៣០% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០ តោន ។ ៣៖ គ្រាប់ស្វាយចន្ទីនាំចេញបាន ១៩០ ១៤១ តោន កើនឡើងប្រមាណ ៣៨ ៥៨១ តោន កើនឡើង ២៥.៤៦% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ១៥១ ៥៥០ តោនប៉ុណ្ណោះ ។

៤៖ គ្រាប់ពោតនាំចេញបាន ៣៥ ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩.៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩ តោន ។ ៥៖ ផ្លែចេកស្រស់នាំចេញបាន ១២១ ៤១៥ តោន កើនឡើងប្រមាណ . . . . . . ៧៦ ៨៩៧ តោន ស្មើនឹង ១៧២.៧៣% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៤៤ ៥១៨ តោនប៉ុណ្ណោះ ។

៦៖ ផ្លែស្វាយស្រស់នាំចេញបាន ៤៤ ០៩៩ តោន កើនឡើងប្រមាណ ១៤ ៨៨៥ តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩ ២១៤ តោនប៉ុណ្ណោះ ។៧៖ ម្រេចនាំចេញបាន ២ ៥២៧ តោន កើនឡើងប្រមាណ ៤៦៦ តោន ស្មើនឹង ២២.៦១% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២០ ០៦១ តោនប៉ុណ្ណោះ៕

Leave a Reply