អ្នកនាង ម៉េង កែវពេជ្ជតា ឆ្លើយតបនឹងបណ្តឹងនារីម្នាក់នៅតុលាការ ក្រោយពីLiveតាមហ្វេសបុកប៉ុន្មានថ្ងៃជាប់គ្នាបើកកកាយពីអារម្មណ៍ឈឺចាប់កាលពីជាង១០ឆ្នាំមុន

តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ ឈ្មោះ រស់ សោភ័ណ្ឌ ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង តាមបណ្តាញសង្គមហ្វេសបុក។

ក្នុងពាក្យបណ្តឹង ដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី ដែលជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានប្តឹងទាមទារសំណងជំងឺចិត្ត ១០០រៀល និងសុំឲ្យចោទប្រកាន់ ផ្តន្ទាទោសតាមច្បាប់ និងសុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ។

ពាក់ព័ន្ធនឹងរឿងបណ្តឹងនេះទៅតុលាការ អ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លើយតបលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំ​ក្នុងខ្សែរអាត់​ និងពាក្យមួលបង្កាច់​មួយចំនួន​ដែលជនថោកទាបបានធ្វេី​ដេីម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ​ និងកូន​បានទទួលយុត្តិធម៌អំពីមហាជនរាប់​លាននាក់ហេីយ​ គឺលែងមានការយល់ច្រលំ​ និងបានទទួលនូវការអាណិត​ ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ​ ។

ម្តាយកូនយេីងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់​ 🙏🙏🙏
…ប៉ុន្តែអតីត​ ស្វាមីបោះត្រារបស់ខ្ញុំ​ ដែលពាក់ផ្កាយលេីស្មាដោយសារខ្ញុំ​ បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ឆ្នាំមកប្តឹងខ្ញុំអោយឡេីងតុលាការទៅវិញ ! ផ្កាយលេីស្មានេះបានធ្វេីបាបខ្ញុំ​ និងកូនកាលពី១០ឆ្នាំមុន​ម្តងហេីយ។ ពិតជាសក្តិសមនិងកិត្តិយស​ឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន​ ក្លាហាន​ណាស់​ ក្លាហានបានតែជាមួយ​មនុស្សស្រី​ និងកូនក្មេង​ ។

ដេីម្បីផ្គាប់ចិត្តស្រី​ចុង​ ហ៊ានលេីកដៃធ្វេីបាបកូនខ្លួនឯង​ ! បងប្អូនណាអាចឆ្លេីយនឹងខ្ញុំបាន​ ? ក្នុងលោកនេះ​ តេីមានស្ត្រីប៉ុន្មាននាក់ដែលត្រូវប្តីថោកទាបផិតក្បត់ដេញប្រពន្ធកូនចេញពីផ្ទះ​ ហេីយដឹកដៃប្រពន្ធចុងមកប្តឹងប្រពន្ធដេីម​ ? ?

ក្នុងលោកនេះ​ តេីមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ​ ព្រោះតែឪស្រីស្រាល្បែង​ ? ក្នុងលោកនេះ​ តេីមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរិច្ឆាន​ តាមយាយីសូម្បីសល់ម្តាយតែមួយហេីយនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅរៀនសូត្រ​ និងអារម្មណ៍​កូន ឥតល្ហែរ​បែបនេះ​ ?តេីឯណាទៅកត្តិយសជានាយនគរបាលជាតិ​ ? ឯណាទៅកិត្តិយសជាមនុស្ស ? ឯណាទៅកិត្តិយសជាឪពុក​ ?

គិតទៅ​ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌​ និងកិត្តិយសដែលបាត់បង់អស់រយៈ១០ឆ្នាំដោយសារពួកគេសោះ​ ក៏ពួកគេមិនព្រមដែរ ពួកគេចង់អោយខ្ញុំរស់ក្នុងឈ្មោះថោកទាប​ និងយល់ច្រលំ​ជារៀងរហូត ទេីបពួកគេសុខចិត្ត​ពួកគេពិតជាមិនចង់អោយខ្ញុំទទួលបាន​យុត្តិធម៌ទេ​ ។ ពេលនេះ​ជុំវិញខ្ញុំសុតតែបីសាច​ និងខ្មោចព្រាយ​ចូល​មករារាំង​ ..ប៉ុន្តែខ្ញុំមិនខ្លាច​ឡេីយ​ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ​ !ទោះជាពិបាកយ៉ាងណា​ ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន​ ក្បត់ប្រពៃណីយ​ទាំងពីរ​នាក់ឯងជាដាច់ខាត​ !​ ! !

Leave a Reply