ភ្នំទាក់​ទ្រាំង​ មាន​អាយុ​កាល ​៣០០​លានឆ្នាំ​ ជាស្ថានីយ៍​បុរេ​ប្រវត្តិ​សាស្រ្តតែមួយ​គត់​នៅ​ខេត្ត​បាត់​ដំបង​

ខេត្តបាត់ដំបង៖ ភ្នំទាក់ទ្រាំងកកើតឡើងនៅចុងសករាជទី១ សម័យពែមីញ្ញៀង ដែលមានអាយុកាលប្រហែល៣០០លានឆ្នាំមុនគ្រឹស្តសករាជ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន។​ ភ្នំទាក់ទ្រាំង ភ្នំនេះ គឺជាស្ថានីយ៍បុរេប្រវត្តិសាស្រ្តតែមួយគត់នៅខេត្តបាត់តំបង ដែលអ្នកស្រាវជ្រាវបានរកឃើញបំណែកថ្ម និងកម្ទេចកម្ចីកុលាលភាជន៍(ចាន ឆ្នាំង ឬក្អមដែលធ្វើដោយដី) ទាក់ទងនិងការតាំងលំនៅក្នុងរូងភ្នំរបស់មនុស្សនៅសម័យយុគថ្មបំបែក ។


គេបានរកឃើញផ្នូរបុរាណចំនួន២ អាយុកាលជាង ៣៣០០ឆ្នាំ និងវត្ថុបុរាណជាច្រើននៅជិតផ្នូរដូចជា ផ្តិល កាំបិត ពូថៅ ធ្វេីពីថ្មរំលីង និងថ្មរឹង បំណែកឆ្អឹងសត្វរមាស ពពែ ក្តាន់ និងប្រើសជាដើម។ ភ្នំទាក់ទ្រាំង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញច្បាប់ (លេខ៦៧អនក្រ.បក ចុះថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២០) អនុញ្ញាតឱ្យក្រសួងបរស្ថានរៀបចំអភិរក្សជាតំបន់បេតិកភណ្ឌជាតិ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់។


ល្អាងភ្នំទាក់ទ្រាំងនេះ មានទំហំ ៧៩, ៨២ ហិចតា និងមានចំងាយ៤១គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង។ យេីងអាចធ្វើដំណើរទៅកាន់ភ្នំទាក់ទ្រាំង ដោយចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ៥៧ ទៅដល់សាលារៀនគីឡូ៣៨រួចបត់ស្ដាំ ដែលមានចំងាយ ៣គីឡូម៉ែត្រ ពីថ្នល់ជាតិយើងនឹងទៅដល់ភ្នំទាក់ទ្រាំង ដែលស្ថិតនៅ ក្នុងភូមិគីឡូ៣៨ ឃុំត្រែងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង៕

. . . width="1080" height="1447" class="alignnone size-full wp-image-109908" srcset="http://www.cambodiawikinews.com/wp-content/uploads/2020/06/១១-12.jpg 1080w, http://www.cambodiawikinews.com/wp-content/uploads/2020/06/១១-12-224x300.jpg 224w, http://www.cambodiawikinews.com/wp-content/uploads/2020/06/១១-12-764x1024.jpg 764w, http://www.cambodiawikinews.com/wp-content/uploads/2020/06/១១-12-768x1029.jpg 768w" sizes="(max-width: 1080px) 100vw, 1080px" />

Leave a Reply