ចូលរួមរំលែកទុក្ខ!ឌីជេ ណាណា ជួបទុក្ខធំឪពុកទទួល.មរណ.ភាពកាលពីព្រឹកមិញនេះ

មានការចូលរួមរំលែកទុក្ខពីសំណាក់អ្នកគាំទ្រជាច្រើនដល់ឌីជេ ណាណា ក្រោយពីនាងបានបញ្ជាក់ថា ឪពុករបស់នាងបានទទួលមរណភាពកាលពីព្រឹកមិញនេះដោយជម្ងឺរលាកស្រោមខួរ ។ អ្វីដែលគួរឱ្យអាណិតនោះមិនត្រឹមតែឪពុកទទួលមរណៈភាពប៉ុណ្ណោះទេ សូម្បីតែអ្នកម្តាយរបស់ ឌីជេ ណាណា ក៏មិនសូវមានសុខភាពល្អប៉ុន្មានដែរ ។

ក្នុងនោះ ឌីជេ ណាណា បានបង្ហោះសារដែលមានអត្ថន័យថា «ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង ៧ និង ១៨ នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរអស់រយៈពេលជាងមួយខែ ។

ដោយម្តាយខ្ញុំកំពុងរវល់ និង មិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និង សូមអភ័យទោស ។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង ០៩ ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម»

ការបាត់បង់លោកឪពុករបស់ ឌីជេ ណាណា ដែលមានឈ្មោះថា នាង សុវ៉ាត និង មានអាយុ ៦០ ឆ្នាំ ដោយគ្មានថ្ងៃវិលត្រលប់នោះ ក៏ទទួលបានការចូលរួមរំលែកទុក្ខពីសំណាក់មហាជនជាច្រើនផងដែរ ៕

Leave a Reply