គង់ សុជាតិ ញញឹមញញែម វិលមកធ្វើការដូចដើម លែងខ្វល់ខ្វាយរឿងជនទី៣

កំឡុងពេលជួបបញ្ហារឿងរ៉ាវ មានអ្នកទី៣ចូលមកជ្រៀតជ្រែតជីវិតស្វាមីភរិយា របស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល កាលពេលកន្លងមក បានធ្វើឲ្យពិធីការនីរូបនេះ បានបាត់មុខនៅលើកញ្ចក់ទូរទស្សន៍អស់រយៈពេលជិតមួយខែ ក៏ព្រោះតែត្រូវសម្រាក និងមើលថែសុខភាពរបស់ខ្លួន ។

មិនត្រឹមតែប៉ុណ្ណោះ ការសម្រាក និងលេចឮ នូវរឿងមិនល្អជាច្រើនពាក់ព័ន្ធជីវិតគូររបស់អ្នកនាង បានធ្វើឲ្យមហាជនមួយចំនួនបានប៉ាន់ស្មានថា គង់ សុជាតិ នឹងមិនវិលត្រលប់មកកាន់ស្ថានីយ៍ទូរទ្សន៍ហង្សមាសវិញនោះទេ ព្រោះធ្លាយព័ត៌មានពាក្យចចាមអារ៉ាមថាអ្នកទី ៣ ជ្រែកស្នេហ៍នោះ គឺស្ថិតនៅក្រោមដំបូលធ្វើការតែមួយ ។

តែយ៉ាងណាមិញ កាលពីថ្ងៃអាទិត្យកន្លងទៅ គង់ សុជាតិ បានវិលត្រលប់មកកាន់តំណែងធ្វើការរបស់ខ្លួនសារជាថ្មី នៅលើឆាកតន្ត្រីដដែល។ ហើយការវិលត្រលប់មកវិញ ទោះជាទើបតែក្រោកពីឈឺក៏ប៉ុន្តែ គង់ សុជាតិ នៅតែមានសម្រស់ស្រស់ស្អាត ញញឹមញញែម ឈរថតរូបជាមួយក្រុមការងារ និងលេងស្ទីលតុបតែងខ្លួនកាន់តែទាក់ទាញជាមុនទៅទៀត៕

Leave a Reply