ដូចដែលប្រិយមិត្ត បានជ្រាបហើយថា តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព លោក ជុំ លីណូ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបលោក ដាច់ចិត្តបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈ ដោយបានភ្ជាប់ពាក្យ ជាមួយគូដណ្ដឹងរួចមក ។
អ្វីដែលពិសេស បើងាកមើលរូបសម្ផស្ស អនាគតភរិយារបស់ ជុំ លីណូ ឯណោះវិញ ពិតជាមានទម្រង់មុខស្រស់ស្អាត ហើយសាច់សខ្ចី អមដោយស្ទាយ៍លេងខ្លួន មិនចាញ់តារាស្រីប៉ុន្មានទេ។
ដោយឡែកនាពេលថ្មីៗនេះ នៅក្នុងវីដេអូកិច្ចសម្ភាសរវាងតារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ ជាមួយនឹងអង្គភាពសារព័ត៌មាន តារាញូស៍ លោកបានបង្ហាញពីចេតនារបស់ខ្លួនគ្រោងយកកូនមុនរៀបការព្រមភាសានិយាយច្បាស់ៗថា៖ «បើអាចលោកយកកូនមុនរៀបការ ព្រោះគ្មានអ្វីខុសប្រពៃណីនោះទេ ព្រោះប្រពៃណីគ្រាន់តែជាទម្លាប់ មិនមែនជាកាតព្វដែលចាំបាច់ត្រូវតែធ្វើទេ»។
ជាមួយការលើកឡើងបែបនេះ លោកក៏បានបញ្ជាក់ថា សម្រាប់លោក និងគូដណ្ដឹង ក៏មានគម្រោងយកកូនមុនរៀបការផងដែរ ព្រោះបច្ចុប្បន្នអ្នកទាំងពីរ ក៏កំពុងរស់នៅក្រោមដំបូលផ្ទះតែមួយហើយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ