ភ្នំពេញ ៖ តារាចម្រៀងវ័យជ្រេ អ្នកនាងម៉េង កែវពេជ្ជតា ត្រូវបាននារីម្នាក់ ឈ្មោះរស់ សោភ័ណ្ឌ អាយុ២៨ឆ្នាំ ដាក់ពាក្យបណ្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្ដឹងយោងតាមមាត្រា៣០៥, ៥២៧ ដោយទាមទារសំណងចំនួន១០០រៀល។
នេះបើយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះរស់ សោភ័ណ្ឌ ភេទស្រី អាយុ២៨ឆ្នាំ អាសយដ្ឋានផ្ទះលេខ៨៣៤ ផ្លូវលំកែង៧៧BT ភូមិចំរើនផល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងពាក្យបណ្ដឹង ដែលប្ដឹងអ្នកនាងម៉េង កែវពេជ្ជតា អាយុ៤៦ឆ្នាំ មានទីលំនៅសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ បានបញ្ជាក់យ៉ាងច្បាស់ពីពេលវេលា ហើយនៅចុងបញ្ចប់ ដើមបណ្ដឹងបានសំណូមពរចំពោះលោកព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសអ្នកនាងម៉េង កែវពេជ្ជតា និងគូកកនតាមច្បាប់, សុំទាមទារសំណាងជំងឺចិត្តជាប្រាក់ចំនួន១០០រៀល និងសុំឲ្យប្រកាសសុំទោសលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ។
បើយោងតាមការរៀបរាប់ក្នុងពាក្យបណ្ដឹង ចំនួន២សន្លឹកនេះ ដើមបណ្ដឹង ទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា។ សូមអានពាក្យបណ្ដឹង ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖
