ទស្សនាភាពសម្បូរបែបនៃជីវៈចម្រុះនៅកម្ពុជា និងចូលរួមអភិរក្សទាំងអស់គ្នា (មានរូបភាព)

ប្រទេសកម្ពុជា ថ្វីត្បិតជាប្រទេសមានផ្ទៃដីតូចក៏ពិតមែន តែជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប។នេះជាកេរ្តិ៍ដំណែលធម្មជាតិ ចំពោះប្រជាជនកម្ពុជាគ្រប់រូប។ យើងពិតជាមានសំណាងយ៉ាងក្រៃលែងដោយបានរស់នៅក្នុងប្រទេសពោរពេញដោយធនធានធម្មជាតិដ៏ច្រើនឥតគណនានៅតាមតំបន់ភូមិសាស្រ្តផ្សេងៗគ្នាជាច្រើន។

នៅភាគខាងជើងនិងឦសាននៃប្រទេសមានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាបនិងទន្លេមេគង្គ។

តំបន់ភូមិសាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ(USAID, August 23, 2019) និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ,ឧរង្គសត្វ៨៨ប្រភេទ,ត្រី៨៧៤ប្រភេទ និងថលជលិក៦៣ប្រភេទ(របាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ)។

ក្នុងចំណោមរុក្ខជាតិ-សត្វទាំងនោះ មួយចំនួនស្ថិតក្នុងប្រភេទមានដោយកម្រ និងប្រភេទជិតផុតពូជជាដើម ដែលមិនមាននៅតំបន់ណាផ្សេងក្រៅពីប្រទេសកម្ពុជានោះឡើយ។ ហេតុដូចនេះហើយ សូមចូលរួមអភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា៕

Leave a Reply