សូមថែសុខភាពផងបងប្អូន ប្រទេសកម្ពុជាយើងនឹងមានភ្លៀងធ្លាក់ច្រើនស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី

កាលពីព្រឹកមិញនេះដែរ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

“តាមរយៈនៃការប្រែប្រួលជាបន្ដបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីមានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា៖ ទី១ បណ្ដាខេត្ដ នៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មាន
ពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ នៃវាលទំនាបភាគពាយ័ព្យ និងភាគកណ្ដាល និងអាចមានភ្លៀងធ្លាក់ច្រើន។

ទី២ បណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ នឹងអាចមាន
ភ្លៀងពីខ្សោយទៅមធ្យម។ ទី៣ បណ្ដាខេត្ដ នៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ។ អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងសូមប្រុងប្រយ័ត្ន ចំពោះ បាតុភូត ផ្ទរ រន្ទះ ខ្យល់កន្រ្ដាក់ ដែលនឹងអាចកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន”។

Leave a Reply