សុះ ម៉ាច ​អំពាវនាវ​ឲ្យ​បញ្ឈប់​ជម្លោះ​ក្នុង​រឿង​ចោទ​ថា​ចម្លង​បទ​ចម្រៀង​ពី​គ្នា…

ភ្នំពេញ ​៖ ​តារា​ចម្រៀង​លោក​សុះ ម៉ាច អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ក្នុង​រឿង​ចោទ​ថា លួច​ចម្លង​បទ​ចម្រៀង​ពីគ្នា បញ្ឈប់​ជម្លោះ​ទៅ ព្រោះ​ពេលនោះ បទ​ខ្លះ​យក​បទ​ពី​បរទេស​ដូច​តែ​គ្នា​ទេ។

លោក ​បាន​លើកឡើង​បែបនេះ ក្រោយពី​អ្នកនាង​ម៉េង កែវពេជ្ជតា បាន​ចោទ​តារា​ចម្រៀង​ទូច ស៊ុន​និច ថា​លួច​ចម្លង​បទ​ចម្រៀង និង​ព្យាយាម​កូ​ពី​ចង់​ល្បី​តាម​ខ្លួន​នោះ ហើយ​រឿង​នេះ បាន​រាលដាល​ដល់ ​​រាជបុត្រ សូរ្យ​កាយ្យ ចេញមុខ​ការពារ​ទូច ស៊ុន​និ​ច ដែល​ជា​ជន​ពិការ​ទៅហើយនោះ។

ចំណែក​សាមីខ្លួន ដែល​រង​ការចោទប្រកាន់ ក៏បាន​ចេញមុខ​បកស្រាយ​តាម​ឃ្លី​ប​សំឡេង ទាំង​ដែល​ខ្លួន​​ពិការ​ រស់នៅ​ស្ងប់ស្ងាត់​យូរ​ឆ្នាំ​មក​ហើយ​នោះ ថា មិនបាន​លួច​ចម្លង​ទេ ហើយ​ការ​ច្រៀង​នោះ ជា​ការ​សំណូមពរ​របស់​ម្ចាស់​ផលិតកម្ម​ប៉ុណ្ណោះ ដូចដែល​ម៉េង កែវពេជ្ជតា យក​បទ​ខ្លួន​ទៅ​ច្រៀង តាម​សំណូមពរ​ដែរនោះ។

ចំពោះ​បញ្ហា​នេះ តារាចម្រៀង​រៀមច្បង​លោក​សុះ ម៉ាច បាន​ទទូច​ឲ្យ​បញ្ឈប់​ជម្លោះ ដោយ​លោក​ហេតុផល​ថា «​នាង​ពិការ​ទៅហើយ​! ក្នុង​ជំនាន់​នោះ ជំនាន់​អនាធិបតេយ្យ បទ​ចម្រៀង​នរណា​ក៏​អាច​យក​ច្រៀង​បានដែរ​អោយតែ​បទ​ល្បី ជាក់ស្តែង​បទ​ខ្ញុំ ខ្យល់​រដូវ ផ្កា​រីក​ក្នុង​សួន​វណ្ណៈ …. អ្នកចម្រៀង​ស្រី​ក៏​យក​ច្រៀង​ប្រុស​ក៏​យក​ច្រៀង ដោយសារ​បទ​បទ​ខ្លះ​យក​ពី​ចិន​និង​ថៃ ដូច្នេះ​មិនមែនជា​កម្មសិទ្ធិ​របស់​អ្នកណា​នោះទេ យក​បទ​គ្នា​ច្រៀង ទៅវិញទៅមក​នោះ​ទេ បញ្ឈប់​ជម្លោះ​គ្នា​ទៅ វា​មិន​ចំណេញ​នោះទេ»។

លោក បាន​លើកឡើង​បែបនេះ នៅ​ក្រោម​ផុស ជា​ការ​ឆ្លើយតប​ទៅ​នឹង​ព័ត៌មាន​របស់​គេហទំព័​រ​Dara Report​របស់​យើង ដែល​បាន​ចុះផ្សាយ​កាលពី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ រឿង​«​រាជបុត្រ សូរ្យ​កាយ្យ ថា បើ​ម៉េង កែវពេជ្ជតា មិន​សុំទោស​ទូច ស៊ុន​និ​ច ខ្លួន​នឹង​បន្ត​ជេរ​រហូត»៕


ឆ្កែនៅតែព្រុស​ មនុស្សនៅតែដេីរ

Posted by Meng Keo Pichenda – ពេជ្ជតា on Monday, June 1, 2020

ម៉េងកែវពេជ្ជតានាងងត្រូវចេញមុខសុំទោសបងស្រីទូចស៊ុននិច្ចជាបន្ទាន់😡😡😡👎🏻👎🏻

Posted by រាជបុត្រ សូរ្យកាយ្យ on Monday, June 1, 2020

Leave a Reply