នៅថ្ងៃនេះក្រុមការងារ Livenews168 សូមណែនាំប្រិយមិត្តអ្នកអាននូវអត្ថបទមួយដែលនិយាយ និងរៀបរាប់អំពី សេតវិមានរបស់ប្រធានាធិបតីអាមេរិកដែលមានបច្ចេកវិទ្យាទំនើបៗ និងស ន្តិសុខតឹងតែងជាងគេដូចតទៅ។ មជ្ឈមណ្ឌលប្រតិបត្តិការស ង្គ្រោះប ន្ទាន់ប្រធានាធិបតីហៅកា ត់ថា (PEOC, PEE-ock) គឺជារចនាសម្ព័ន្ធដូចលេណដ្ឋាននៅក្រោមដីស្ថិតនៅខាងកើតនៃសេតវិមានរបស់ប្រធានាធិបតី។
ក្នុងនោះ វាបម្រើជាទីជំរក និងមជ្ឈមណ្ឌលទំនាក់ទំនងដែលមានសុវត្ថិភាពសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតក្នុងករណីមានអា សន្ន។ វាមានប្រវត្តិរបស់វាយ៉ាងច្បាស់លាស់ផងដែរគឺថា លានដ្ឋានសេតវិមានដំបូងបង្អស់ត្រូវបានសាងសង់ឡើងក្នុងអំឡុងស ង្គ្រាមលោកលើកទី ២ ដើម្បីការពារប្រធានាធិបតីហ្វ្រែនគ្លីនឌីរ៉ូសេវែត ក្នុងករណីការវា យប្រ ហារពីលើអាកាសមកលើទីក្រុងវ៉ាស៊ីនតោន។
ប្រភពបានបន្តថា ការិយាល័យ PEOC ដ៏ទំនើបនេះមានឧបករណ៍ទំនាក់ទំនងទំនើប ៗ រួមមានទូរទស្សន៍ និងទូរស័ព្ទដើម្បីសម្របសម្រួលជាមួយអង្គ ភាពរដ្ឋាភិបាលនៅខាងក្រៅបានយ៉ាងល្អ។ ក្នុងអំឡុងពេលមានការរំ លោភសន្តិ សុខសេតវិមានដើម្បីបញ្ចូលតំបន់វ៉ាស៊ីនតោនទៅជា តំបន់ការពារដែនអាកាស (P-៥៦ ដែនអាកាស) របស់ប្រធានាធិបតី និងអ្នកការពារផ្សេងៗទៀតនឹងត្រូវប្តូរទីតាំងទៅបន្ទប់ប្រជុំប្រតិបត្តិនៅជាប់នឹង PEOC នេះផងដែរ ។
ពីមួយថ្ងៃទៅមួយថ្ងៃ PEOC ត្រូវបានគ្រប់គ្រងដោយមន្រ្តីយោធារួម និងមន្រ្តីដែលមិនមែនជាយោធាផងដែរ។ បច្ចុប្បន្ននេះប្រធានាធិបតីដូណាល់ត្រាំ បានវិលត្រឡប់ទៅកាន់ PEOC វិញនៅយប់ថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០ នៅដើមចមនៃការត វ៉ារបស់ក្រុមបាតុ ករទៅនឹងរឿងលោក George Floyd ដែលត្រូវប៉ូលីសជាន់ ក រហូតស ន្លប់ហើយយកទៅមន្ទីរពេទ្យក៏ត្រូវបានស្លា ប់នៅឯមន្ទីរពេទ្យនោះតែម្តងទៅ ។
ទន្ទឹមនឹងនេះ អា វុធសម្រាប់ជាខែលការពារនៅសេតវិមានមិនត្រូវបានគេប្រកាសប្រាប់ជាសធារណៈងាយៗទេ ក៏ប៉ុន្តែវាត្រូវបានលេចចេញនូវតាមភាពយន្តហូលីវ៉ូដអាមេរិកកាំងមួយដែលប្រិយមិត្តភាគច្រើនមិនសូវជឿនោះទេ តែភាគច្រើនគឺវាពិតជាមាន និងស្ទើរតែកើតឡើងទៅរួចនៅខាងក្រៅស្ទើរតែ៩៧ភាគរយទៅហើយ។
ពោលនៅក្នុងភាពយន្តមួយនោះ គេបានដាក់ឈ្មោះអា វុធនេះថា Hydra 6 គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្មមីនីហ្គោនពីចម្ងាយប្រ ឆាំងយន្ដហោះជំនាន់ក្រោយរបស់អាមេរិកដែលមានសមត្ថភាពស្វែងរកគោលដៅដោយខ្លួនឯងបាន ៕ (ស្រាវជ្រាវដោយ៖ Livenews168)
ទស្សនាវិដេអូនៅខាងក្រោម៖

ទស្សនាវិដេអូនៅខាងក្រោម៖
វិដេអូនៃ HYdra6 គម្រូដកស្រង់ចេញពីភាពយន្តនៅខាងក្រោម៖
ទស្សនាវិដេអូនៅខាងក្រោម៖