១០ ប្លង់ស្អាតកប់ បើបានទៅ «ខ្នងផ្សារ» តំបន់ភ្នំប្រសព្វខេត្ត ៣ កុំភ្លេចថតរូបទុកបង្អួតពួកម៉ាក

«ខ្នងផ្សារ» ជាឈ្មោះតំបន់កម្សាន្តភ្នំធម្មជាតិមួយទើបនឹងរកឃើញថ្មី ទីតាំងនេះប្រៀបនឹងឋានសួគ៌ក្រោមមេឃក្នុងដែនដីសុវណ្ណភូមិ ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាបៃតងខ្ចី មានវាលស្មៅដុះលើខ្នងភ្នំកម្ពស់ ១០១៧ ម៉ែត្រ លាតសន្ធឹងក្រាលជាប់គ្នាហាក់បីដូចជាផ្ទៃសមុទ្រស្មៅយ៉ាងធំធេង វែងអន្លាយស្អាតខ្លាំងគួរជាទីគយគន់ ។


ដោយសារតែជាកន្លែងថ្មី និង មានទេសភាពទាក់ទាញផងនោះ ទីកម្សាន្តបែបធម្មជាតិ «ខ្នងផ្សារ» ដែលមានទីតាំងស្ថិតនៅប្រសព្វមុំបីផ្សារភ្ជាប់ខេត្តកោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់នេះ ត្រូវបានគេកត់សម្គាល់ឃើញមានអ្នកទេសចរយុវវ័យជាច្រើនទៅកម្សាន្តឥតដាច់ ដើម្បីថតរូប និង ផ្តិតយកផ្ទាំងទស្សនីយភាពធម្មជាតិទុកជាអនុស្សាវរីយ៍ ។


ជាក់ស្តែងអ្នកទេសចរមួយក្រុម ដែលទើបតែវិលត្រលប់ពីកម្សាន្តនៅទីនោះ បានផ្តិតយករូបភាពរបស់ខ្លួនជាមួយនឹងសម្រស់ធម្មជាតិនៃរម្យនីយដ្ឋាន «ខ្នងផ្សារ» និង បានចែករំលែងពេញបណ្តាញសង្គម ក្នុងនោះទទួលបានការទាក់ទាញយ៉ាងខ្លាំង ។


ក្នុងចំណោមរូបភាពជាច្រើនដែលមានអ្នកទេសចររូបនោះបានបង្ហោះក្នុងផេគ Cavan Cavan គេកត់សម្គាល់ឃើញមានប្លង់ថតមួយចំនួនដែលអ្នកទេចសចររូបនេះផ្តិតបានមានលក្ខណៈស្រស់ស្អាតខ្លាំង និង មើលទៅត្រជាក់ភ្នែក ដែលតាមរយៈនេះយើងសុំណែនាំដល់អ្នកទេសចរដទៃទៀត បើមានបំណងចង់ទៅលេងនៅទីនោះ កុំភ្លេចប្លង់ថតបែបនេះ ព្រោះស្អាតខ្លាំង ។ ចង់ដឹងថាប្លង់ថតណាស្អាត និង ទាក់ទាញខ្លះនោះ? សូមចុចទស្សនាដោយរីករាយ ៖

Leave a Reply