អ្នកកើតឆ្នាំ៥នេះក្រពេលនៅក្មេង តែពេលចាស់ឡើងមានកប់ពពក សូមបួងសួង(ស៊ែរ) យកលាភទាំងអស់គ្នា

អ្នកដែលកើតឆ្នាំទាំង៥ខាងក្រោមនេះអាចនិយាយបានថាជាមនុស្សដែលមានលាភសំណាង ហើយក្នុងមួយជីវិតរបស់អ្នក។ ថ្វីត្បិតតែកាលនៅក្មេងអ្នករៀងលំបាករកលុយបន្តិចមែន តែដល់ពេលចាស់ទៅបែរជាមានលុយដ៏ច្រើនមហាសាលទៅវិញ។ ឆ្នាំ​ទាំងអស់​ដែលមាន​ការកែប្រែ​ខ្សែជីវិត ពី​សំណាងអាក្រក់​ទៅជា​ល្អ​ក្រោយពេល​បញ្ចប់​ពិធី​ចូលឆ្នាំថ្មី ឆ្នាំ​ចិន ខាងមុខនេះ រួមមាន ឆ្នាំជូត , ឆ្នាំឆ្លូវ , ឆ្នាំមមី , ឆ្នាំរកា និង ឆ្នាំកុរ ។ សូម​រីករាយ​ជាមួយ​សំណាង និង​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង ៥ដូចខាងក្រោម​នេះ ៖

ឆ្នាំជូត ក្នុង​ឆ្នាំ​ថ្មី​នេះ សម្រាប់​មនុស្ស​ដែល​កើត​ឆ្នាំជូត ដែលមាន​តំណាង​ដោយ​សត្វ​កណ្តុ​រមាស នឹង​ជួប​សំណាង​ធំ ដោយ​រាសី​ស្ថិតនៅលើ​កំពូលភ្នំ​មាស ដែល​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ឆ្នាំ​ចាស់ ឱ្យក្លាយ​មកជា​ល្អប្រសើរ ។ នៅក្នុង​ឆ្នាំ​ថ្មី​នេះ ទោះជា​ប្រកបការងារ​អ្វី​រមែង​បាន​ជួប​លាភ​ធំ ហើយ​បើ​ចំពោះ​ស្ត្រី​នឹង​ជួប​លាភ​រស់​ចូលមក​ជិត​ខ្លួន​ថែម​ទៀតផង ។

ឆ្នាំឆ្លូវ ជា​ឆ្នាំ​ដែលមាន​រូប​សត្វ​គោ​មាស​ធ្វើជា​តំណាង​ក្នុងចំណោម​សត្វ​ទាំង12 សម្រាប់​ជោគជតារាសី​ក្នុង​ឆ្នាំរកា (ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន) នេះ នឹង​លេចឡើង​ត្រដែត​ត្រ​ឌឹ​ម ជួប​ព្រេង​សំណាងល្អ​ជាង​ឆ្នាំ​ចាស់។ នៅក្នុង​ឆ្នាំរកា​នេះ ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ក៏​តែង​ទទួលបាន​ជោគជ័យ ដ្បិត​មាន​ក្រុមមនុស្សល្អៗនៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​ជានិច្ច ។ ដោយឡែក​សម្រាប់​អ្នកជា​មន្ត្រីរាជការ​វិញ នឹង​បាន​ឡើងបុណ្យ​ស័ក្ដិយស ដោយសារ​មាន​អ្នកមានអំណាច​នៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​សណ្តោង និង​ជម្រុញ​ពីក្រោយ​ខ្នង។

ឆ្នាំមមី ស្ទើរតែ​ពេញ​មួយឆ្នាំ​ថ្មី ឆ្នាំរកា​នេះ លោកអ្នក​ដែល​កើត​ឆ្នាំមមី ដែលមាន​សត្វ​សេះ​មាស​ជា​តំណាង នឹងមាន​ភាពរហ័សរហួន អារម្មណ៍​ភ្លឺ​ថ្លា មាន​រាសី​ខ្ពស់ ជាពិសេស បាន​ជួបនឹង​ក្រុមមនុស្សល្អៗ ។ នៅក្នុង​វេលា​នេះ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​តាំងពី​ឆ្នាំ​ចាស់ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ឆ្នាំ​កន្លង​ទៅនោះ នឹង​បានសម្រេច​ដូច​ការគិត​នៅត្រឹម​ឆ្នាំ​ថ្មី​នេះ ។

ឆ្នាំរកា ជា​ឆ្នាំ​ដែលមាន​រាសី​ខ្ពស់ និង​ឈរ​នៅលើ​ចំណុចកំពូល​នៃ​ជើង​លេខ ។ នៅក្នុង​ឆ្នាំនេះ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង ។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ ក៏​នឹង​ទទួលបាន​ភាគលាភ​យ៉ាង​ធំធេង ដែល​សូម្បីតែ​បំណុល​ដែល​គេ​ជំពាក់ និង​ត្រូវបាន​គេ​បំភ្លេចចោល​កាលពី​ឆ្នាំ​ចាស់​នោះ ក៏​នឹង​វិលត្រឡប់​មកវិញ​ផងដែរ ។

ឆ្នាំកុរ ជា​សត្វ​នាំ​សំណាង​ជាងគេ​ក្នុងចំណោម​សត្វ​តំណាង​ឆ្នាំ​ទាំង12 ។ នៅក្នុង​ឆ្នាំ​ថ្មី​នេះ លោកអ្នក​នឹង​ជួបតែសំណាងល្អៗ ទទួលបាន​លាភសក្ការៈ​យ៉ាង​ត្រចះត្រចង់ ។ នៅក្នុង​ឆ្នាំនេះ​ផងដែរ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រេរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ជា​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន ដែលមាន​និស្ស័យ​យកចិត្ត​អ្នក បើ​មិន​ដូច្នោះ​ទេ ព្រេងសំណាង​នឹងត្រូវ​ប្ដូរ​មកជា​គ្រោះ​ចាញ់បោក​គេ​វិញ​ជា​មិនខានឡើយ។


យើងខ្ញំុសូមបួងសួងដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។

Leave a Reply