កាន់តែធំបន្តិច! កូនប្រុស នីរ័ត្ន កាន់តែមានមុខមាត់ គួរឲ្យក្នាញ់

អូស្ត្រាលី៖ បន្តាប់ពី សម្រេចចិត្តបញ្ចប់ភាពនៅលីវ រៀបការរួចមក ជីវិតគ្រួសារ តារាចម្រៀងស្រី នីរ័ត្ន កាន់តែមានសុភមង្គលខ្លាំងឡើងៗ ជាពិសេសពេលនេះនាងមានកូនប្រុស ម្នាក់គួរឲ្យក្នាញ់ទៀតផង។

បើនិយាយពីជីវិតឯកជនវិញ នាងពិតជាសំណាង ដែលមានស្វាមី ចេះថ្នាក់ថ្នម និង ស្រលាញ់ ផ្ដល់ភាពកក់ក្ដៅ និង មើលថែនាង ព្រមទាំងកូនប្រុសបានយ៉ាងល្អ។ ជាក់ស្ដែង បើក្រឡែកទៅមើលមុខមាត់ កូនប្រុស នីរ័ត្ន ឃើញថា ឃ្យូត សង្ហាមិនធម្មតា បើទោះបីនៅតូចក៏ដោយ។

គួររម្លឹកផងដែរថា បច្ចុប្បន្ន កូនប្រុសនាង កាន់តែធំធាត់ជាងមុន ហើយក៏កាន់តែគួរឲ្យស្រលាញ់ មិនថាមុខមាត់ មើលយូរៗទៅកាន់តែស្អាត មិនចាញ់ម្ដាយឡើយ។ ក្នុងនោះដែរ ក្រោយអ្នកគាំទ្រជាច្រើន បានឃើញរូបភាពកូនប្រុស នីរ័ត្ន រួចមក មានអ្នកសរសើរកូនប្រុសនាងគ្រប់គ្នាតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply