ពិសេសបំផុត! ក្រុងព្រះសីហនុ ជាក្រុងដំបូងគេនៅកម្ពុជា មានបំពាក់អំពូលឆ្លាតវៃនៅតាមដងផ្លូវ

ថ្លែងនៅក្និងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និង ក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងដែលបំពាក់នូវអំពូលឆ្លាតវៃដំបូងគេនៅកម្ពុជា ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ពីទីក្រុងឆ្លាតវៃនេះ អំពូលឆ្លាតវៃនេះ គឺអាចជួយសន្សំសំចៃអគ្គិសនីបាន នៅពេលដែលមាននអ្នកដំណើរឆ្លងកាត់ទើបអំពូលនោះបំភ្លឺ តែមិនមានអ្នកដំណើរទេ គឺមានលោតភ្លើងឡើយ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា អំពូលឆ្លាតវៃនឹងត្រូវបំពាក់នៅតាមទីក្រុងទូទាំងប្រទេសកម្ពុជា មិនមែនតែក្រុងព្រះសីហនុមួយនោះទេ ៕

Leave a Reply