បើកមិនប៉ុន្មានថ្ងៃផង សាលារៀនរាប់រយនៅកូរ៉េខខាងត្បូងប្រកាសបិទវិញ ព្រោះរកឃើញករណីថ្មីកូវីដ ១៩

សាលារៀនជាង ៥០០ កន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបិទជាថ្មីម្តងទៀតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០ បន្ទាប់ពីបើកដំណើរការឡើងវិញមិនបានប៉ុន្មានថ្ងៃផង ។ ការចាត់វិធានការភ្លាមៗនេះជាថ្មីម្តងទៀត ខណៈពេលដែលករណីថ្មីនៃវីរុសកូវីដ១៩បានកើនឡើងក្នុងចំនួនច្រើននៅក្នុងទីក្រុង ក្នុងនោះមាន ១០០ ករណីថ្មីបានជាប់ពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលដឹកជញ្ជូនមួយកន្លែង ។

យោងតាមលោកអនុរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកូរ៉េ Kim Gang-lip បានឱ្យដឹងដោយខ្លីថា មួយរយៈចុងក្រោយនេះមានមនុស្សប្រមាណជាជាង៣ពាន់នាក់បានធ្វើតេស្តរកវីរុសក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ជាង ៤ ពាន់នាក់ នៅក្នុងមជ្ឈមណ្ឌលនោះ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ នេះ ចំនួនអ្នកផ្ទុកវីរុសកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន ១១ ៥០៣នាក់ អ្នកជាសះស្បើយចំនួន ១០ ៤២២ នាក់ និង អ្នកស្លាប់ ចំនួន ២៧១ នាក់ ។ យ៉ាងណាមិញសាលារៀនជាង ៨០០កន្លែងផ្សេងទៀតបានបន្តពន្យារពេលចូលរៀនបន្តទៀតផងដែរ ៕

Leave a Reply