ពិតជាសំណាងមែន! ពេជ្រ សូលីកា ទទួលប្រាក់ប្រចាំខែពីស្វាមី ដល់ទៅ ២ ពាន់ដុល្លារ

ជារៀងរាល់ចុងខែ ពេជ្រ សូលីកា តែងទទួលបានប្រាក់ពីសំណាក់ស្វាមីដែលមានចំនួនដល់ទៅពីរពាន់ដុល្លារដែលធ្វើឱ្យមិត្តនារីក៏ដូចជាអ្នកគាំទ្រជាច្រើនមានការសរសើរថាពិតជាសំណាងណាស់ ពេជ្រ សូលីកា ដែលមានស្វាមី Goal បែបនេះ ។

ពេជ្រ សូលីកា បានផ្អាកពីការងារសិល្បៈក្រោយពីនាងបានភ្ជាប់ពាក្យ​ជាមួយលោក ហាន ឃឺម ដែលពេលនេះនាងក៏បានក្លាយជាម្តាយគេផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេជ្រ សូលីកា កាន់តែបង្ហាញពីភាពផ្អែមល្ហែម និង សេចក្តីសុខក្រោយពីនាងបានឃើញមុខកូនប្រុសដែលទើបសម្រាលបានប្រមាណជាងកន្លះខែ ។

អ្វីដែលកត់សម្គាល់ជារៀងរាល់ចុងខែ ពេជ្រ សូលីកា តែងបង្ហាញនូវចំនួនទឹកប្រាក់ដែលនាងទទួលពីប្តីដល់ទៅ ពីរពាន់ដុល្លារឃើញថាជាចំនួនច្រើនគួរសម ។ ក្នុងនោះក៏មានការលាន់មាត់ពីសំណាក់អ្នកសិល្បៈថាបែបនេះហើយទើប ពេជ្រ សូលីកា រស់នៅពោរពេញទៅដោយភាពហាយសូរបែបនេះ។

ក្រោយពេលសម្រាលកូនមិនទាន់បានប៉ុន្មានផង ពេជ្រ សូលីកា ក៏បានងាកមកលេងស្ទីលតែងខ្លួនយ៉ាង ឃ្យូតឡើងវិញ។ ក្នុងនោះនាងថែមទាំងឈ្លៀតថតឃោសនាឱ្យផលិតផលនានាទៀតផង ។ មានការសរសើរ ថាក្រោយមានកូន ពេជ្រ សូលីកា នៅតែស្អាតនិងទាក់ទាញដដែល ។

មិនទាន់មានការបញ្ជាក់ថាក្រោយ សម្រាលកូនពេលណា ពេជ្រ សូលីកា និង វិលមកកាន់អាជីពចម្រៀងវិញឡើយ ។ ថ្វីដ្បិតតែមានកូនជាចំណងដៃក៏ពិតមែនតែ ពេជ្រ សូលីកា នៅតែមានបំណង និងរៀបការទៅតាម ប្រពៃណីខ្មែរនៅអំឡុងឆ្នាំ ២០២១ ខាងមុខនេះ ៕

Leave a Reply