មិនមែនមនុស្សគ្រប់រូប ដែលកេីតមកលេីផែនដីនេះសុទ្ធតែមានព្រេងវាសនា និងលាភសំណាងដូចៗគ្នានោះទេ បេីសិនជាយេីងកេីតមកជាកូនអ្នកក្រ សូមកុំអស់សង្ឃឹមអី ត្រូវមានការខិតខំ ប្រឹងប្រែងតស៊ូ គង់មានថ្ងៃមួយជីវិតនឹងប្រសេីរឡេីងជាក់ជាមិនខាន បេីសិនជាយេីងមិនបោះបង់ចោលនោះ។
ជាក់ស្ដែង នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chamroeun Phannay បានធ្វើការរៀបរាប់ពីជីវិតរបស់ខ្លួន បន្ទាប់ពីមានការខិតខំប្រឹងប្រែងដោយកំលាំងញេីសឈាម តស៊ូរហូតទទួលបានជោគជ័យ ដោយការសម្រេចបាននូវបំណងប្រាថ្នាដល់ទៅពីរធំៗក្នុងឆ្នាំ២០២០ នេះ ពិតជាគួរឲ្យកោតសរសើរណាស់។ ខាងក្រោមនេះគឺជាខ្លាំងសារទាំងស្រុងដែលម្ចាស់គណនីរូបនេះបានមានការរៀបរាប់ថា៖
«នេះជាកាដូសំរាប់ខ្លួនឯងឆ្នាំនេះ ជាការដាក់គោលដៅជីវិតខ្លួនឯងឆ្នាំនេះ គឺបានសំរេចហើយ ទីមួយគឺចង់បានកូននៅក្នុងឆ្នាំនេះ ជាក្តីបំណង់ប្រាថ្នាដ៏ធំរបស់ម៉ាក់ ដែលបានទទួលបានកូនប្រុសក្នុងឆ្នាំនេះ ហើយបំណង់ប្រាថ្នារបស់ម៉ាក់ៗទីពីរនោះរាងធំតិចហើយ គឺអាខ្មៅ Lexus LX570 KURU Black Edition S ហើយក៏ទទួលបានសំរេចដែរ វាមិនច្រើនទេត្រឹម230000$ តែសំរាប់ខ្ញុំវាច្រើនណាស់
ពីព្រោះលុយដែលបានមកមួយកាក់មួយសេន សុទ្ធតែជាកំលាំងញេីសឈាម ដោយមិនបានសុំលុយគ្រួសារ ចង់បានអីត្រូវធ្វេីដោយខ្លួនឯង ហេីយក៏អរគុណខ្លួនឯងដែលបានសំរេចបំណងប្រាថ្នាធំៗ2ក្នុងឆ្នាំនេះ»។ បន្ថែមពីលើនេះ ម្ចាស់គណនីរូបនេះបានបន្តទៀតថា៖«អាយុ23ឆ្នាំតែការខំរបស់ខ្លួនស្ទើរតែមិនជឿថាខ្លួនឯងអាចធ្វើបាន អរគុណពេលវេលានិងខ្លួនដែលមានការតស៊ូបានមានថ្ងៃនេះ»។
សូមទស្សនាវីដេអូខាងក្រោម