មេឃស្រឡះវិញហើយ! គង់ សុជាតិ បណ្តើរ ជា វិបុល ទៅលេងសមុទ្រកាត់ក្តីសៅហ្មង

ពេលនេះដែរអ្នកនាង គង់ សុជាតិ កាន់តែស្រស់ស្រាយជាងមុនដោយអ្នកនាងក៏បានវិលមកកាន់ការងារជាធម្មតាវិញ ។ អ្វីដែលចាប់អារម្មណ៍ក្រោយឆ្លងកាត់រឿងមិនល្អមួយរយៈមកពេលនេះ គូស្វាមីពិធីករ-ការិនីមួយគូនេះក៏បានបណ្តើរគ្នាទៅកម្សាន្តនៅតំបន់សមុទ្រខេត្តព្រះសីហនុយ៉ាងរីករាយ ដើម្បីរឹតបន្តឹងអនុស្សាវរីយ៍ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត ។

ជាការពិតក្រោយពេលភ្លៀងធ្លាក់មេឃស្រឡះគឺពិតជាត្រឹមត្រូវ ដោយអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល កាន់តែបង្ហាញភាពផ្អែមល្ហែមថែមមួយកម្រិតទៀតដែលពេលខ្លះអ្នកនាងសុខចិត្តចំណាយពេលទៅកំដរ និង លើកទឹកចិត្តស្វាមីលោក ជា វិបុល ទៅលេងបាត់ទាត់ជាមួយមិត្តភក្តិទៀត ។

ឆ្លៀតពេលរយាលពីការងារជាពិធីការិនីពេលនេះ គង់ សុជាតិ និង ស្វាមីរួមទាំងក្រុមគ្រួសារបានបណ្តើរគ្នាទៅលម្ហែនៅតំបន់សមុទ្រយ៉ាងរីករាយ ។ លើកនេះក៏មិនខុសពីលើកមុនដែរស្វាមីអ្នកនាង គង់ សុជាតិ បានបង្ហាញនូវរូបភាពផ្អែមល្ហែមជាច្រើនដល់អ្នកគាំទ្រ ។ ក្នុងនោះក៏មានការជូនពរឱ្យជីវិតគូរបស់អ្នកទាំងពីរ និង ស្រឡាញ់គ្នាជារៀងរហូត ៕

Leave a Reply