ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបច្បាស់ហើយថាក្រោយពីរៀបអាពាហ៍ពិពាហ៍ និងទទួលបានបុត្រម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ជាចំណងដៃរួចមក គេសង្កេតឃើញថាជីវិតកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសពោរពេញដោយសេចក្តីសុខ។
ជាក់ស្តែង ឱក សុគន្ធកញ្ញា មានសព្វអ្វីៗ ពោលគឺ ទាំងការងារ មុខរបរអាជីវកម្ម ស្វាមី ទាំងកូន និងទ្រព្យសម្បត្តិ អាចនិយាយបានថា នាងមានជីវភាពសម្បូរសប្បាយឥតខ្វះឡើយ។ តួយ់ាងក្រៅពីការងារសិល្បៈម្ចាស់បទ “អាណិតបេះដូង” មានអាជីវកម្មលក់និងចែកផលិតផលថែរក្សាសម្រស់ម៉ាក “ASK” ដែលជាឈ្មោះរបស់នាងតែម្ដង។
ដោយឡែក ថ្មីៗនេះក្នុងឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ ប្តីប្រពន្ធមួយគូនេះបានដឹកដៃគ្នារួមទាំងកូនទៅថតរូបទុកជាអនុស្សាវរីយ៍ អមនឹងទេសភាពស្អាតៗគួរឱ្យចង់គយគន់។
ក្នុងនោះដែរ មុននេះបន្តិចតាមរយៈបណ្តាញសង្គមរបស់តារាស្រីម្ចាស់បទ “មានក្តីសុខហើយមែនទេ?” បានបង្ហោះទីតាំងប្រណាំងឡានមួយកន្លែងក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឹអមនឹងរូបភាពស្រស់ស្អាត និងឆ្លៀតបបួលស្វាមីចូលលេង និងប្រណាំងឡានតែម្តង។
«គ្មានគម្រោង ថាជិះឡានមើលទេសភាព ស្រាប់តែដល់កន្លែងលាក់ខ្លួនមួយដែលស្អាតហើយមានរបស់លេងដែលខ្ញុំចូលចិត្ត និយាយទៅមិនមែនតែខ្ញុំទេប្តីខ្ញុំដែរ ចឹងបបួលគ្នាប្រណាំងតែម្ដង»។ សារដែល ឱក សុគន្ធកញ្ញា បង្ហោះមុននេះ៕សូមទស្សនាវីដេអូខាងក្រោមនេះ។ ប្រភព៖ណាំតូ
សូមទស្សនាវីដេអូខាងក្រោមនេះ
