ដំណឹងល្អ! ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សុីវិល័យ និងទេសចរណ៍ដ៏សម្បើមមួយក្នុងប្រទេសកម្ពុជា(មានវីដេអូ)

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេច ហុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ចើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុ ទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។ នៅក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា លទ្ធផលស្ថាបនាផ្លូវទាំងជាង៣០ខ្សែ សម្រចបានជាង ៩០ភាគរយហើយ គ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដែលចាប់ផ្តើមសាងសង់ចាប់ពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក។


លោក គួច ចំរើន បានបញ្ជាក់ថា“ ការសាងសង់ ផ្លូវ នេះ ជាទូទៅមានល្បឿនលឿនព្រោះកន្លែងខ្លះធ្វើ ទាំងយប់ទាំងថ្ងៃនិងយឺតនៅកន្លែងខ្លះដោយសារ បច្ចេកទេសដាក់លូប៉ុន្តែត្រូវបានដោះស្រាយហើយ ។ផ្លូវអូរត្រេះ បានចាប់ផ្តើមចាក់បេតុងហើយចំណែកចំណោទផ្លូវនៅជិត រង្វង់មូលជំទាវម៉ៅកំពុងត្រូវបានបន្ទាប់ ដើម្បីងាយស្រួលធ្វើចរាចរឡើងចុះ ” ។


លោកបន្តទៀតថា“ រាល់ថ្ងៃនេះមិនមែនមានតែផ្លូវក្នុងក្រុងនោះ ទេដែលសម្រុកសាងសង់ផ្លូវថ្មីដែលសាងសង់កា ត់ព្រៃតាមឆ្នេរក៏ត្រូវបានសម្រុកសាងសង់ដូចគ្នាដើម្បី ឱ្យស្របទៅនឹងផែនការ ដែលបានគ្រោងទុកនិង ទាន់ពេលវេលាដែលបានកំណត់ ” ។


គួរជម្រាបផងដែរថា គម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មី ឡើងវិញលើផ្លូវ សរុប៣៤ខ្សែប្រវែងជាង ៨៤ គីឡូម៉ែត្រនៅខេត្ត ព្រះសីហនុ ចំណាយទឹកប្រាក់សរុបជាង ២០០លានដុល្លារអាមេរិក ។ នេះបើយោងតាម គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ៕ វីឌេអូនៅខាងក្រោម៖


សួមទស្សនាវីដេអូខាងក្រោមនេះ

សួមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply