អ្នកម្ដាយវ័យក្មេង សិទ្ធី នីកា វិលចូលសិល្បៈវិញភ្លាម បានតំណែងតួឯកភ្លែត

ក្រោយពីផ្អាកក្នុងវិស័យសិល្បៈ អស់រយៈពេលជិត២ឆ្នាំ បន្ទាប់ពីតារាសម្តែង សិទ្ធី នីកា បានរៀបអាពាហ៌ពិពាហ៌ ជាមួយស្វាមីដែលជាសែររាជវង្ស និងទទួលបានកូនប្រុសដ៏ស្រស់ស្អាតរួចមកនោះ មានមហាជនជាច្រើនបានលើកឡើងតារារូបនេះ អាចនឹងមិនវិលចូលសិល្បៈវិញនោះទេ ក៏ព្រោះតែនាងបានរស់នៅក្នុងជីវិតដែលមានសុភមង្គល ក្នុងគ្រួសារអភិជនរួចមក។ តែនៅក្នុងនោះ ក៏មានមហាជន និងអ្នកគាំទ្ររបស់នាង បានរង់ចាំ និងសំណូមពរឲ្យនាងចូលប្រឡូកក្នុងវិស័យសម្តែងផងដែរ។

ថ្មីៗនេះ នៅលើគេហទំព័ររបស់ស្ថានីយ៍ទូរទស្សន៍ PNN បានបង្ហោះនូវរូបភាពមួយសន្លឹក នៃខ្សែភាពយន្តថ្មីរបស់ខ្លួន ដែលបានធ្វើឲ្យអ្នកគាំទ្រ សិទ្ធី នីកា មានការរំភើបយ៉ាងខ្លាំង។ ដោយតួឯកស្រីនៅក្នុងខ្សែភាពយន្តនោះ គឺជា សិទ្ធី នីកា។

នៅក្នុងនោះដែរ សិទ្ធី នីកា ក៏បានបង្ហាញអារម្មណ៍ពីការវិលត្រលប់របស់នាងដូចគ្នាងថា «ធ្លាប់មានអ្នកសួរថា បងកាពេលណាវិលត្រលប់ចូលថតវិញ? ឥលូងជូនតាមសំណូមពរចា!»។

គួរជម្រាបដែរថា ខ្សែភាពយន្តដែល សិទ្ធី នីកា ត្រូវសម្តែងនេះ នៅមិនទាន់ដឹងថាមានចំណងជើងអ្វីនៅឡើយទេ តែនាងនឹងសម្តែងជាតួឯកជាមួយនឹងលោក ខាត់ វៃហាំង ៕

Leave a Reply