អីយ៉ា សំ សុវណ្ណារ៉ាក់ និង ស្រីស្អាត គឹម ហួរ ត្រូវអ្នកគាំទ្រសរសើរថាស័ក្តិសមគ្នាខ្លាំងក្នុងរឿងភាគថ្មី

ថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីបានឃើញតារាចម្រៀងពន្លកថ្មី សំ សុវណ្ណារ៉ាក់ បង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកជាមួយនឹងតារាសម្តែងរូបស្រស់ គឹម ហួរ ក្នុងឈុតអាពាហ៍ពិពាហ៍បែបសម័យ ដោយមានការសរសើរថាមួយគូនេះពិតជាស្រស់ស្អាតស័ក្តិសមគ្នា ។

តាមរយៈរូបភាពជាច្រើនសន្លឹកក្នុងរឿងភាគថ្មីរបស់អ្នកទាំងពីរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសរសើរថា ស្អាតដូចជាការថត Pre Wedding ពិតៗ ។ នេះជាលើកដំបូងដែលតារាវ័យក្មេងទាំងពីរបានរួមសម្តែងជាមួយគ្នា ដែលមានទាំងការថតស្ប៉តពាណិជ្ជកម្ម និង MV ផងដែរ ។

ជាមួយនឹងរូបភាពថត Pre Wedding របស់ សំ សុវណ្នារ៉ាក់ និង គឹម ហួរ ក៏ទទួលបានការស៊ែរ និង ពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ។ ខ្លះលើកឡើងថាពិតជាស័ក្តិសមគ្នាណាស់ស្រីស្រស់ប្រុសសង្ហា ។

ចុងក្រោយនេះគេសង្កេតឃើញថាតារាចម្រៀង សំ សុវណ្ណារ៉ាក់ កាន់តែទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យក្រោយពីលោកមានបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់ ។ ថ្មីៗនេះលោកក៏មានឱកាសបានគ្រង តំណែងជាតួឯកនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសជាមួយតារាចម្រៀង ផន ស្រីខួច ។ ពេលនេះដែរ សំ សុវណ្ណារ៉ាក់ បានសម្តែងពីររឿងហើយ ៕

Leave a Reply