ដឹងទេ? ជប៉ុនផ្ដល់ទាំងអ្នកជំនាញ ជួយទាំងលុយកាក់ ក្នុងវិស័យទឹកស្អាតនៅកម្ពុជាជាង ២០ ឆ្នាំហើយ

កាលពីថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០២០ លោក មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានចេញវីដេអូមួយ មានប្រសាសន៍អំពីការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងកិច្ចការផ្គត់ផ្តង់ទឹកស្អាតនៅព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងវីដេអូនោះលោកបានរៀបរាប់ឱ្យដឹងដែរថា ជប៉ុនបានជួយក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាជាពិសេសនៅក្នុងរាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះដោយមានបញ្ជូនអ្នកជំនាញមកពីទីក្រុងគីតាគ្យឺសឺ ដើម្បីជំនួយជាបច្ចេកទេសក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនេះ ។

លើសពីនេះទៅទៀត លោកបានលើកឡើងពីបញ្ហាដែលប្រទេសកំពុងអភិវឌ្ឍន៍ជួបប្រទះស្រដៀងគ្នាក្នុងការផ្គត់ផ្គង់ទឹកស្អាតគឺការបាត់បង់ទឹកជាច្រើនពីបំពង់បង្ហូរទឹក និងកម្រៃសេវាដែលជាកត្តាដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព ។

លោកថា៖ «សម្រាប់ប្រទេសកម្ពុជាវិញ គឺបានសម្រេចនៅការកាត់បន្ថយកម្រិតទឹកដែលបាត់បង់ និងអាចរក្សាកម្រិតនេះបានជាង១០ឆ្នាំហើយមកទល់ពេលនេះ» ដែលអាចឱ្យរដ្ឋករទឹកអាចរកប្រាក់ចំណូលបន្ថែមភាពមានប្រសិទ្ធភាពនេះ ។

ជាកិច្ចបញ្ជប់លោកបាន កោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការរួមចំណែករបស់អ្នកជំនាញពីទីក្រុងគីតាគ្យឺសឺ ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋតាមរយៈការបង់កម្រៃសេវាបានយ៉ាងត្រឹមត្រូវផងដែរ ៕ សូមទស្សនាវីដេអូប្រសាសន៍របស់លោក មិកាមិ ដូចខាងក្រោម៖


សូមទស្សនាវីដេអូប្រសាសន៍របស់លោក មិកាមិ ដូចខាងក្រោម៖

Leave a Reply