សាងគ្រួសារថ្មីរៀងខ្លួនតែ ស៊ឹម សូលីកា នៅតែបង្ហាញអារម្មណ៍រីករាយ ពេលអតីតស្វាមីទទួលសមាជិកថ្មី

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានពិធីការិនី ស៊ឹម សូលីកា បង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ពេលដែលឃើញ អតីតស្វាមីរបស់នាងទទួលសមាជិកថ្មីជាកូនប្រុស ដែលមានមុខមាត់គួរឱ្យក្នាញ់កាល ពីប៉ុន្មានថ្ងៃមុននេះ ។


ថ្វីដ្បិតចែកផ្លូវគ្នាក៏ពិតមែនតែពិធីការិនី ស៊ឹម សូលីកា និងអតីតស្វាមីនៅតែបន្តរាប់អានគ្នាដោយមិនមានការខឹងសម្បារអ្វីឡើយ ។ ពេលនេះដែរទាំងពីរក៏មានដៃគូថ្មីរៀងៗខ្លួនផងដែរ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗ នេះអតីតស្វាមីរបស់ ស៊ឹម សូលីកា ទើបទទួលបានសមាជិកថ្មីជាកូនប្រុសនោះ ស៊ឹម សូលីកា បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង។

នាងបានបង្ហោះសារដែលមានអត្ថន័យថា «សុកាន ភីរៈណុច ( សូលី ណា ) ពុធ ០៨.១១.២០០០។ កាន ភីរៈយុទ្ធ ( ប្រុសតូច ) អាទិត្យ ៣១.០៥.២០២០ បានកូនពូជម្នាក់ ទៀតហើយ»

ការលើកឡើងរបស់ ស៊ឹម សូលីកា ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិជាច្រើនផង ដែរ។ អតីតស្វាមីបានទទួលសមាជិកថ្មីតែងាកមើល ស៊ឹម សូលីកា និងលោក អេង ឫទី្ធ វិញហាក់មិន ទាន់មានដំណឹងល្អនោះទេ ។

គួរបញ្ជាក់ថា សុកាន ភីរៈណុច (សូលីណា ) គឺជាកូនស្រីរបស់ ស៊ឹម សូលីកា និងអតីតស្វាមី ដែលពេលនេះនាងមានវ័យ ២០ឆ្នាំហើយដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់ ស៊ឹម សូលីកា ជាម្តាយឡើយ ។ បើតាមប្រភពដែលស្និទ្ធនឹងគ្រួសារ ស៊ឹម សូលីកា បានឱ្យដឹងថាមូលហេតុ ស៊ឹម សូលីកា និង អតីតស្វាមី នៅតែបន្តរាប់អានគ្នាបែបនេះ ដោយសារភរិយាថ្មីរបស់អតីតស្វាមីគឺជាសាច់ញាតិរបស់នាង ៕

Leave a Reply