តារាប្រកាសលក់ផ្ទះទៀតហើយ! អ្នកនាង ខ្ញុង ចេញមុខបកស្រាយភ្លាមៗ ជុំវិញដំណឹងប្រកាសលក់ផ្ទះគឺថា…

នាពេលថ្មីៗនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានលេចឮព័ត៌មានថា ​​​​​​​តារាកម្លែងស្រីដ៏ល្បីអ្នកនាង​​​​​​​​​​​​​ ខ្ញុង បានប្រកាសលក់ផ្ទះរបស់ខ្លួន​​​​​​​​​​​​​​ តម្លៃប្រមាណជិត​​​​​​​​​​​​​​​​​​​​​​ ៧ម៉ឺនដុល្លារ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែទើបតែមានតារាពហុជំនាញ ខាត់ សុឃីម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រកាសលក់ផ្ទះតម្លៃកន្លះលានផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​

ចំពោះការប្រកាសនេះ ​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើឲ្យមហាជនមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​ដោយមានអ្នកខ្លះសន្និដ្ឋានថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រពន្ធនាយ កៃដរ ​​​​​​​​​​​​​​​​​​​​​​​រូបនេះជួបបញ្ហាអ្វីទើបប្រកាសលក់ផ្ទះបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ក្នុងនោះផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីស្រាយចម្ងល់មហាជនទាំងឡាយ​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ខ្ញុង ក៏បានបកស្រាយប្រាប់​​​​​​​​​​​​​​​​​​​​​​​ តារាញូស៍ តាមរយៈទូរស័ព្ទភ្លាមៗថា៖​​​​​​​​​​ «ផ្ទះនោះមិនមែនជារបស់នាងទេ ​​​​​​​​​​​​​​​​​​តែជាផ្ទះទិញលក់អចលនទ្រព្យរបស់នាយ​​​​​​​​​​​​ កែដរ ជាប្ដីតែប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះសូមបងប្អូនកុំយល់ច្រឡំ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

Leave a Reply