ស្វីតរហូតហើយ! នី រតនា រម្លឹកអនុស្សាវរីយ៍ប្រវត្តិស្នេហាជាមួយភរិយាក្នុងបទនេះ (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពី តារាចម្រៀង លោក នី រតនា​ និងភរិយារបស់លោក ចាប់ដៃគ្នាចូលរោងការមក និងទទួលបានចំណងដៃកូនស្រី អាយុបានពីរខែរួចមក តារាប្រុសរូបនេះតែងតែបង្ហាញក្តីស្រលាញ់ទៅកាន់ក្រុមគ្រួសារជារឿយៗ។

ជាក់ស្តែង កាលពីពេលថ្មីៗ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយរូបនេះ បានចេញចម្រៀងមួយបង្ហោះលើហ្វេសប៊ុកគណនីផ្ទាល់ខ្លួន ដែលបង្ហាញពីប្រវត្តិស្នេហារបស់អ្នកទាំងពីរ។ លើសពីនេះទៅទៀត បទចម្រៀងមួយនេះ រំម្លឹកកាលអនុស្សាវរីយ៍ប្រវត្តិស្នេហាជួបគ្នាគ្រាដំបូង របស់ភរិយាជាមួយលោក ដែលបានស្រលាញ់គ្នា អស់រយៈពេលជិត៥ឆ្នាំ ជាលើកដំបូង ដែលមានចំណងជើងថា «ស្នេហ៍ពិត» បកស្រាយដោយ លោក នី រតនា និង ថេសា។

តាមរយៈវីដេអូនេះ មហាជនបានទស្សនាហើយ ជាពិសេសហ្វេនៗ របស់លោក បាន ស្ងើចសរសើរ និងលាន់មាត់ថា តារាប្រុសរូបនេះ ចាប់ផ្ដើមស្នេហាមួយដែលច្បាស់លាស់នឹងគ្នា និងចេះមានផែនការអនាគត ក៏ដូចជាគោលដៅជីវិតជាមួយគ្នា។

ក្នុងនោះផងដែរ​មិនមានមនុស្សមិនតិចទេ ដែលបានលួចច្រណែននិងគូស្វាមី ភរិយាមួយគូនេះ​ ដែលឃើញថាទទួលបានការចាប់អារម្មណ៍ជាច្រើន តាមរយៈអ្នកនិយមលេងបណ្ដាញសង្គម ដោយកន្លងតារាប្រុសសម្លេងផ្អែមមួយរូបនេះ តែងផ្ដល់ក្ដីស្រលាញ់ផ្អែមល្ហែមដល់កូននិងភរិយាជានិច្ចផងដែរ៕ ចង់ដឹងទេថា​អត្ថន័យបទចម្រៀងមានខ្លឹមសារយ៉ាងដូចម្តេចសូមទស្សនាវីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply