ស្ងាត់​ៗ! ​តារាសម្ដែងនិងជាពិធីករស្រស់សង្ហា សេង ​មង្គល ​សំងំ​ថត​រឿង​ភាគ​ថ្មី​ជាមួយ​បវរ​កញ្ញា​ក​ ​ប៉ុន ​សុ​រ៉ា​វត្តី​ …

តារាសម្ដែងនិងជាពិធីករស្រស់សង្ហា សេង មង្គល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សព្វថ្ងៃនេះលោកកំពុងតែមានភាពមមាញឹកនឹងការងារសម្ដែង ​​​​​​​​​​​​​​​​​​​​​​​​​​​​ពិសេស​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាទជាក់ស្ដែងកាលពីម្សិលមិញនេះ លោក សេង មង្គល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើបបង្ហោះ​រូបភាពមួយ​ក្នុងឈុត​នៃ​សម្លៀក​បំពាក់​​បុរាណ​ខ្មែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថែមទាំងអង្គុយនៅក្បែរបវរកញ្ញាភពផែនដីគឺកញ្ញា ប៉ុន សុរ៉ាវត្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបានសរសេរថា៖ « រឿងថ្មីកំពុងថត នឹង​ចាក់​ផ្សាយ​ឆាប់​ៗ​នេះ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះអាចបញ្ជាក់ថា លោក សេង មង្គល និង កញ្ញា ប៉ុន សុរ៉ាវត្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចជាតួអង្គឯកក្នុងរឿងភាគថ្មីបែបបុរាណ ព្រោះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​រយៈ​​មុននេះ ​​កញ្ញា ​​សុ​រ៉ា​វត្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​ធ្លាប់​បាន​បង្ហោះ​ពី​រូ​ប​ភាព​ខ្លះ​ៗ​ទាក់ទងនិងរឿងភាគថ្មីរបស់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើចង់ជ្រាបច្បាស់សូមប្រិយមិត្តរង់ចាំទស្សនារឿងភាគថ្មីរបស់អ្នកទាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាតើលោក សេង មង្គល និង កញ្ញា ប៉ុន សុរ៉ាវត្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងសម្ដែងជាតួអង្គបែបណា និងត្រូវជាអ្វីនឹងគ្នា ៕

Leave a Reply