ថ្មីៗនេះ!! សិង្ហបុរី​ បានរកឃើញមនុស្ស ៥០៦នាក់ ឆ្លងជំងឺ​កូវីដ១៩ បន្ថែមទៀត

សិង្ហបុរី៖ ​ប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ថ្មីចំនួន ៥០៦ នាក់បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៣៤,៣៦៦នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិ CNA ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

​ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ​អ្នកឆ្លងជំងឺកូវីដថ្មី​នេះ ភាគច្រើនជាជនបរទេស ដែលមកបំពេញការងារ និងរស់នៅបណ្ដោះអាសន្ន​នៅក្នុងអន្តេវាសិកដ្ឋាន។ ហើយក្នុងចំណោម​នោះ​ មាន ០៣ នាក់ ជា​ពលរដ្ឋសិង្ហបុរី​ ឬជាអ្នកដែលរស់នៅជាអចិន្ដ្រៃយ៍។​

សូមជម្រាបថា សិង្ហបុរីជាប្រទេសមួយដែលរងគ្រោះខ្លាំង ​បើធៀបនឹងប្រទេសដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០។ ហើយបើយោងតាមគេហទំព័រ worldometers បានបង្ហាញឱ្យឃើញថា

ប្រទេសសិង្ហបុរីមានស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ​២៣ នាក់ និង​អ្នក​ជាសះស្បើយ ១៩,៦៣១ នាក់ ខណៈអ្នកជំងឺ ១៤,២០៦ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ​៕

Leave a Reply