នាយក្រឹប មិនខ្លាចប្រពន្ធរត់ចោល ព្រោះតែចេះ…..

ភ្នំពេញ៖ តារាកំប្លែង នាយ ក្រឹប កំពុងតែទទួលបានការកោតសរសើរ និងការគាំទ្រជាច្រើន ជាមួយនឹងសមត្ថភាព ព្រមទាំងវោហាស័ព្ទដ៏ប៉ិនប្រសប់ ដែលអាចផ្ដល់ភាពរីករាយជូនដល់ទស្សនិកជនក្នុងការកម្សាន្ត ផងដែរ។

ដោយឡែក ថ្វីត្បិតតែ នាយ ក្រឹប មានមាឌតូចល្អិត តែបើងាកមកមើលពីជីវិតគ្រួសាររបស់លោក​វិញ គឺកាន់តែមានសុភមង្គល និង សេចក្ដីសុខ ដោយបានភរិយាដ៏ល្អម្នាក់ ថែមទាំងផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅដល់លោកផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នាយ ក្រឹប ថែមទាំងបានបង្ហាញទំនាក់ទំនងនៅក្នុងគ្រួសារ ពីសេចក្ដីទុកចិត្តរបស់ភរិយា ព្រមទាំងខ្លួនលោកផ្ទាល់ ជាមួយនឹងភាពស្មោះត្រង់ ដែលមានចំពោះគ្នាទៅវិញទៅមក មិនថាធ្វើអ្វីក៏ដោយ អ្នកទាំងពីរតែងតែមានទំនុកចិត្តលើគ្នា ជានិច្ច ដែលនេះ ក៏ជាហេតុមួយធ្វើឲ្យក្រុមគ្រួសាររបស់ នាយ ក្រិប កាន់តែមានភាពរីករាយ និងរស់នៅប្រកបដោយសេចក្ដីសុខ ។

ជាពិសស លោក ក៏មិនខ្លាចប្រពន្ធរត់ចោលផងដែរ ខណៈប្រពន្ធលោក មិនបានប្រើប្រាស់ទូរស័ព្ទ បើចង់ជួបទាល់ខលទៅម្តាយក្មេកលោក ទើបអាចជួបប្រពន្ធបាន ហើយណាមួយ សម្រាប់លោក ចេះបំពេញតួនាទីជាស្វាមីដ៏ល្អ មិនដែលកុហក ឬក្បត់ ទៅណាដល់ទៅណាក៏ប្រាប់ ដូច្នេះហើយ លោកមិនខ្លាចប្រពន្ធ មានអ្នកថ្មីដាច់ខាត៕ ប្រភព៖ តារាញូស៍-Dara News សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply