១០ សន្លឹកពីកំពូលតារាថៃជើងចាស់ Ann Sirium ក្នុងវ័យ ៤៨ ឆ្នាំ ស្អាតខ្លាំង…

ពេលវេលាពិតជាដើរលឿនណាស់ ក្នងឆ្នាំ ២០២០ នេះ កំពូលតារាស្រីជើងចាស់ Ann Sirium មានវ័យ ៤៨ ឆ្នាំហើយ ប៉ុន្ដែបើយើងក្រឡេកមើលទៅសម្រស់របស់តារាស្រីរូបនេះ ហាក់មិនថមថយសោះ ស្បែកភ្លឺរលោងថ្លា មុខតឹងណែន ស្រស់ស្អាតដដែល ។

បើនិយាយដល់ឈ្មោះ Ann Sirium អ្នកណាមិនស្គាល់ពីកំពូលតារាដែលនិយមសម្ដែងជាតួអង្គកាចឆ្នាស់ សមឥតខ្ចោះនោះ ប៉ុន្ដែមួយរយៈចុងក្រោយនេះ គេមិនសូវបានឃើញពីសកម្មភាពសិល្បៈរបស់នាងឡើយ ។

តែយ៉ាងណា បើទោះបីមិនសូវមានសកម្មភាពផុសផុល ដូចជំនាន់ប្រឡូកសិល្បៈដំបូងក្ដី តែកេរ្ដិ៍ឈ្មោះ ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែតោងជាប់ក្នុងអារម្មណ៍របស់ទស្សនិកជនជាច្រើន ។ ចង់ដឹងថា សម្រស់របស់តារាស្រីចាស់វស្សានេះ នៅតែរក្សាបានភាពស្រស់ស្អាត កម្រិតណាទស្សនារូបភាពខាងក្រោម ៖

Leave a Reply